Button Text! Submit original article and get paid. Find out More

Sunday, September 6, 2015

រឿង : សំគម បាញ់លលក

Game Pro Generator  |  at  2:29 PM  |   |  No comments

            មានមនុស្សម្នាក់ជាកូននៃអ្នកត្រកូលក្រីក្រ,បុរសនេះតាំងពីចម្រើនធំឡើងគ្មានរកស៊ីអ្វីសោះ ខំប្រឹងសង្វាតតែខាងការបរបាញ់ទាល់តែស្ទាត់ជំនាញ,បើបុរសនោះបាញ់តម្រង់សត្វណាចង់ឲ្យត្រូវក្បាល ត្រូវកឬទ្រូងរមែងត្រូវតាមបំណង,តែរូបឆោមលោមពណ៌បុរសនោះអាក្រក់មាឌស្គមកំព្រឹងសក់ក្រញាង
មុខ ក្រញុះអ្នកស្រុកគេដាក់ឈ្មោះហៅថា«អាសំគមបាញ់លលក » ព្រោះវាតែងដើរបាញ់លលករាល់ថ្ងៃ ។ថ្ងៃមួយអាសំគមបាញ់លលកលីស្នាដើរទៅស្វែងរកបាញ់លលកបានប្រទះឃើញភូមិសេដ្ឋី១មានដើមឈើ ដុះត្រសាយត្រសុំដង្គំដង្គោលជាទីលំនៅនៃបក្សីមានលលកជាដើម។សេដ្ឋីនោះជអ្នកសម្បូណ៌សំបុក សម្បត្តិ ព្រមទាំងមានកូនក្រមុំពីរនាក់ផង។អាសំគមបាញ់លលកលីស្នាដើររសៀរតាមរបងភូមិសេដ្ឋី ក៏ជួបជាកូនស្រីសេដ្ឋីទាំងពីរបណ្តើរ គ្នាលេងតាមសួន ច្បារ ក្នុងភូមិរបស់ខ្លួន ដ៏ដេរដាសដោយផ្ការីក ស្គុសស្គាយផ្សាយក្លិនក្រអូបឈ្ងុយឈ្ងប់នៅពេលព្រឹកព្រហាម។ អាសំគមបាញ់លលកដើររសៀរតាមភូមិ ងើមមើលលើក្រែងមានសត្វលលកទំនៅចុងឈើ។ កាលបើអាសំគមបាញ់លលកងាកភ្នែកចុះ ឡើងចោល កន្ទុយភ្នែកទៅក្នុងភូមិ, ខ្សែភ្នែកក៏រត់ទៅប៉ះទង្គិចនឹងរូបរាងនាងក្រមុំទាំងពីរដែល ប្រកបដោយគ្រឿងតែងប្រាណមានលំអស្រស់ស្រងៅទាំងមណព្រលឹងសាច់ទ្រលុកទ្រលន់ នាំឲ្យភ្ញាក់ កន្ទ្រាក់ដួងចិត្តប្រុសនៅវេលាឃើញដំបូង ។ ឯអាសំគមបាញ់លលកគ្រាន់តែចោលភ្នែកទៅប៉ះរូប នាងនោះភ្លាមក៏ស្រឡាំង កាំងភាំងស្មារតីភ្លេចខ្លួន ជ្រុះទាំងស្នាទាំង ព្រួញដល់ដី ។ អាសំគមបាញ់លលក តាំងពីបានឃើញកូនសេដ្ឋីក៏ស្រឡាញ់ជាប់ក្នុងចិត្តនឹកឥតភ្លេចហើយក៏ទៅដល់ ផ្ទះថ្លែងប្រាប់ឪពុកម្តាយនិយាយនឹងម្តាយឲ្យទៅដណ្តឹងកូនសេដ្ឋីឲ្យ។ម្តាយនិយាយនឹងកូនថា «នៃកូន!ម្តេចក៏ឯងទៅស្រឡាញ់កូនសេដ្ឋីអីចេះ!បើឯងក្រីក្រភោគសម្បត្តិទាំងរូបឯងទៀតក៏អាក្រក់ មិនសមនឹងកូនគេធ្វើម្តេចគេ នឹងឲ្យឯង ?» អាសំគមបាញ់លលកក៏និយាយនឹងម្តាយថា «ម៉ែ!បើម៉ែមិនទៅដណ្តឹង ឲ្យខ្ញុំទេ ខ្ញុំក៏អស់ឃើញមុខម៉ែ,ម៉ែក៏លែងបានឃើញមុខខ្ញុំតាំងពីថ្ងៃនេះទៅហើយ» ម្តាយដែលមានចិត្តអាណិតកូន ឮកូននិយាយដូច្នោះ ក៏ស៊ូកាត់កេរ្តិ៍ខ្មាស់ទៅនិយាយ ស្នើការនឹងសេដ្ឋីៗក៏តបវិញថា «ខ្ញុំឥតបើស្អប់ខ្ពើមអីកូននាងទេ ប៉ុន្តែកូនខ្ញុំៗនឹងឲ្យពុំ បានត្បិតមិនទាន់គ្រប់ការ,ណ្ហើយនាង!ប៉ុណ្ណេះទុកជាស្រេចចុះ កុំបាច់ទៅមកទៀត» សំដីប៉ុណ្ណេះជាសំដីបង្វែងដានមិនចង់ឲ្យ។ ម្តាយអាសំគមបាញ់លលកទញ់តុះគំនិត រកឧបាយកល និយាយទៀតគ្មាន ក៏លាសេដ្ឋី ត្រឡប់ទៅផ្ទះប្រាប់កូន ។  អាសំគម បាញ់លលក គ្រាន់តែម្តាយប្រាប់ដូច្នោះភ្លាម ក៏ផ្លាស់ទឹកមុខក្រៀមក្រំអង្គុយត្របោម ក្បាលជង្គង់ដង្ហើមឃូរៗ បាយលេងនឹកទឹកលេងស្រេកចេះតែនឹកមមៃៗហាក់ដូចជា កូនសេដ្ឋីនៅចំពោះមុខស្រស់ៗដោយកម្លាំងសេចក្តីស្នេហាខ្លាំងពេកហើយបែរជាមិន បានដូចបំណង ។ នៅវេលាដែលអាសំគមបាញ់លលកចូលដេក ក៏ចូលទៅទាំងនឹក អាល័យទៅជាមមើ ស្រែកច្រៀងទាំងយប់ថា៖ « ឆោមអើយឆោមឆើតទាំងពីរប្រាណ ធ្វើម្តេចនឹងបានមកកៀកកើយឲ្យដូចជាពូកហើយនិងខ្នល់ខ្នើយបើម៉្លេះទៅហើយអស់ សង្ឃឹម»។ អាសំគមបាញ់លលក  ទុកជាដឹងថា គេលែងឲ្យហើយដូច្នោះ លុះព្រឹក ឡើងក៏នៅតែលីស្នានិងស្ពាយបំពង់ព្រួញដើរទៅសំដៅ ភូមិសេដ្ឋីរាល់ថ្ងៃឥតខានឥតខាន សោះពួនចាំលបមើលកូនសេដ្ឋី។ ថ្លែងពីបុរសម្នាក់ទៀតជាកូនអ្នកមានសម្បត្តិទាំងរូប ឆោមនោះក៏ស័ក្តិសម ទឹកមុខឡើងស្រស់បំព្រងជាទីពេញចំណង់នៃស្រ្តីភាព។ បុរស នោះក៏ស្រឡាញ់ កូនសេដ្ឋីនោះដែរ លុះទៅដណ្តឹង សេដ្ឋីក៏មិនព្រមឲ្យ ។ បុរសនោះ ទុកជាដឹងថា គេមិនព្រមឲ្យ ក៏នៅតែលបមើល កូនសេដ្ឋីរាល់ថ្ងៃ ។ ជួនជាពេលមួយ បុរសនោះក៏ទៅ អាសំគមបាញ់លលកក៏ទៅ ហើយបានជួបគ្នាអាសំគមបាញ់លលក សួរថា «អ្នកឯងទៅណា?»។ បុរសនោះឆ្លើយថា«ខ្ញុំមកលបមើលកូនសេដ្ឋី»ឆ្លើយហើយ  សួរថា «ចុះឯងមកធ្វើអ្វីដែរ? » ។ អាសំគមបាញ់លលកថា «ខ្ញុំក៏មកមើលកូនសេដ្ឋី ដែរ»។ បុរសនោះថា «យើ! រាងនេះ អួតឯងចង់បានកូនសេដ្ឋីផង! ប៉ុនអម្បាលរូបខ្ញុំ គេនៅតែមិនឲ្យ»។ អាសំគមបាញ់លលកថា«បងឯងចាំមើលខ្ញុំយកទាល់តែបាន»។ ជួនជាថ្ងៃនោះសេដ្ឋីប្តីប្រពន្ធនាំគ្នាទៅវត្តនៅតែកូនក្រមុំពីរនាក់ចាំផ្ទះ។  អាសំគមបាញ់ លលកដឹងដូច្នោះកំពុងតែគិតរកឧបាយក៏ជួនជាក្រឡេកទៅឃើញ សត្វលលកមួយ តំនៅចុងឈើមុខផ្ទះសេដ្ឋី។ អាសំគមបាញ់លលក បានឱកាសក៏យឺតស្នាបាញ់ឮសូរ ក្លឹងបាប់ ស្រាប់តែលលកទធាក់ចើង ទទះស្លាបនៅទីធ្លាមុខផ្ទះ ។ លំដាប់នោះ កូន ក្រមុំសេដ្ឋីម្នាក់ចុះទៅដីឃើញលលកនោះហើយក៏ស្រែកប្រាប់បងថា «អ្នកបង! អ្នក ណាបាញ់លលកធ្លាក់មកនេះ?» ថាហើយក៏រើសលលកទៅ។ អាសំគមបាញ់លលក ធ្វើដូចជាមិនដឹងដល់គេបោចរួចហើយស្រាប់តែឡូឡារកលលកដែលខ្លួនបាញ់នោះថា  «នរណាលួចលលក អញទៅណា? តែអញរកឃើញមុខជាប្តឹងរាជការឲ្យយកទៅដាក់ គុកពុំខាន»។ នាងក្រមុំទាំងពីរនាក់ ឮដូច្នោះ ក៏ភ័យស្រែកប្រាប់ថា «លលកបងឯង ខ្ញុំយកមកនេះហើយ»។ អាសំគមបាញ់លលកស្តីគំរាមថា «ម្តេចក៏ហ៊ានលួចលលក អញត្រូវយកមកឲ្យអញ» កូនស្រីសេដ្ឋីក៏យកលលកមកឲ្យ។ អាសំគមបាញ់លលក ថា«ទេ! លលកអញ នៅរោម នៅស្លាប ឥឡូវនាងឯងយកទៅ បោចរោម ស្លាបអស់ ហើយក្រែងតែអាំងឲ្យឆ្អិនឲ្យអញបានអញយក ។ «នាងក្រមុំទាំងពីរនាក់ក៏យកទៅ អាំងឆ្អិន ហើយយកមកឲ្យ ។ អាសំគមបាញ់លលកថា « នរណា ស៊ីតែសាច់លលក ក្រែងតែមានស្រាផឹកផង ទើបស៊ីកើត»។ នាងទាំងពីរនាក់ហេតុតែខ្លួនជាស្រីប្រកប ដោយសេចក្តីភ័យច្រើន ក៏ទៅយកស្រា មកឲ្យ ឲ្យមួយពែងហើយ ថាមួយពែងទៀត ទាល់តែស្រវឹងដួលដេកនៅលើផ្ទះនោះទៅ ។ ឯនាងក្រមុំទាំងពីរនាក់ គិតគ្នាថា «បើ យើងបណ្តោយឲ្យវានៅក្នុងទីហ្នឹង តែឪម៉ែមកវិញឃើញ យើងមុខជាមានរឿង«គិត ហើយមិនដឹងយកទៅណាក៏នាំគ្នាសែងអាសំគមបាញ់លលកយកទៅលាក់ក្នុងផ្ទះ។ ដល់ពេលយប់ អាសំគមបាញ់លលកដឹងខ្លួន ក៏ស្រែកថា «មូសខាំណាស់ » ។ កូន សេដ្ឋីភ័យ ក្រែងឪពុកដឹង ក៏នាំគ្នាសែងទៅដាក់ក្រោមគ្រែដេករបស់ខ្លួន ។អាសំគម បាញ់លលកស្រែកទៀតថា «សង្កើចខាំណាស់ » ។ នាងទាំងពីរនាក់ក៏លើកមកឲ្យ ដេកលើគ្រែក្នុងមុងជាមួយដោយគិតថាវាស្រវឹងស្រានឹងធ្វើអ្វី!។ ពេលនោះ អាសំគម បាញ់លលក បានឱកាស ក៏តាំងលូកប្រឡែងស្ទាបអង្អែល  ដោយសេចក្តីស្រឡាញ់ ដរាបដល់បានរួមដំណេក ជាមួយនឹងនាងក្រមុំទាំងពីរនាក់នោះទៅ ។ ចេះដប់មិនស្មើប្រសប់មួយ   

About the Author

Nulla sagittis convallis arcu. Sed sed nunc. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

0 comments:

General