Button Text! Submit original article and get paid. Find out More

Sunday, September 6, 2015

រឿង : គ្រូមើលស្កន់

Game Pro Generator  |  at  2:16 PM  |   |  No comments

       កាលនោះមានស្រីម្នាក់តាំងទីលំនៅៗក្នុងភូមិសួនចំការ ផ្ទះនោះនៅដាច់ពីគេ នាងនោះមាន កូន ខ្ចីអាយុប្រហែល ៨-៩ ខែ។ តាំងពីប្ដីស្លាប់ទៅ នាងនោះក៏មេម៉ាយនៅតែជាមួយនឹងបងប្អូន ឯកូនខ្ចីនោះពុំសូវជា ជួនកើតរោគគ្រុនស្កន់ជាន់ម្ដងៗ កើតរីងរៃស្គមលឿង។ លុះនៅយូរបន្តិចមកមានមនុស្សម្នាក់ដឹងថា នាងមេម៉ាយនោះមានសម្បត្តិច្រើនទើបវាស្វែងរក មើលចន្លោះ ឱកាសនឹងទៅបញ្ឆោត កុហកបោកប្រាសនាងមេម៉ាយ នោះ។ លុះដល់រដូវកាលគេច្រូតកាត់ ទើបបងប្អូនញាតិដែលនៅជាមួយផងនោះ គេនាំគ្នាទៅច្រូតស្រូវ ងអស់គ្នា នៅតែនាងមេម៉ាយតែម្នាក់នៅចាំផ្ទះ។ មនុស្សពាលនោះ កាលណាបានឱកាសហើយវាក៏ កោរក្បាល ហើយលួចយកស្បងចីពរ លោកសង្ឃដែលគេគរចោលតាមគល់ពោធិ មកស្លៀកពាក់ធ្វើ អាការកិរិយាជាលោកសង្ឃ ដើរត្រង់ទៅផ្ទះនាងមេម៉ាយនោះ ។លុះដល់ហើយវាធ្វើជាដើរឈររេរានៅមុខផ្ទះ ឯនាង មេម៉ាយនោះអង្គុយនៅរានហាលឲ្យកូនបៅដោះ លុះបានឃើញអ្នកក្លែងភេទនោះហើយ ក៏នឹកថាលោកសង្ឃបរិសុទ្ធ ទើបបីកូនចុះទៅថ្វាយបង្គំសួរថា “ព្រះករុណាម្ចាស់ និមន្តមកពីវត្តណា ត្រូការរកអ្វី ព្រះគុណ ?”។ ចៅពាលក៏ឆ្លើយថា “ចម្រើនពរអា ត្មាភាពមកពីវត្តក្រោម មករកបិណ្ឌបាតទៀនធូប យកទៅរៀនសមណធម៌។ ញោម! អ្នកភូមិនេះគេទៅណាអស់ហើយ បានជាស្ងាត់ម្ល៉េះ ? “ករុណាម្ចាស់ គេទៅច្រូតស្រូវឯស្រែអស់ហើយ លោកម្ចាស់” ។ “ដូច្នេះញោម ចុះញោមឯងមិនទៅច្រូតស្រូវនឹងគេទេ ?” “ឱ ករុណាម្ចាស់ខ្ញុំម្ចាស់នេះ ទៅច្រូតកាត់និងគេឯណាបាន កូនតូចនេះ វាចេះតែឈឺមិនឈប់សោះឡើយចេះតែយំដាក់ពីដៃ មិនរួចសោះ ព្រះករុណាម្ចាស់” ។ “ចម្រើនពរ ចុះវាឈឺយ៉ាងណា កូនញោមនោះ ?” “ករុណា ម្ចាស់អាការ ជម្ងឺនោះកំណត់មិនបាន ជួនកាលវាគ្រុនក្ដៅក្រហាយទៅ ជួនណាវាកើតជាស្កន់ជាន់គ្របបាត់ដង្ហើម ទៅម្ដងៗក៏មាន ករុណាម្ចាស់” ។ “ឱ!អាណិតវាពេកណាស់ញោម។ ជម្ងឺនេះគេហៅថា ស្កន់ខ្លាវាជាន់ណា ញោម ម្ដេចមិនរកគ្រូពេទ្យឲ្យគេមើលគ្នាទៅ បណ្ដោយឲ្យឈឺយ៉ាងនេះជម្ងឺនេះមិនមែនជាក្រទេ ល្មម រក្សាបាន។ កូនបងអាត្មាភាពម្នាក់វាឈឺយ៉ាងហ្នឹងដែរ អាត្មាមើលជាទៅ ឥឡូវធាត់ទ្រលុកៗញោម ឱ! ស្ដាយកូនញោមនេះពេកណាស់ប្រុសផង គួរតែខំមើលរក្សាទៅអេះ” ។ “ករុណាម្ចាស់ គ្រូនោះបានឲ្យគេ មើលក៏ច្រើនអ្នកណាស់មកហើយ តែបានគ្រាន់តែ ២-៣ ថ្ងៃ ក៏ត្រឡប់ឈឺដូចដើមវិញ ករុណាម្ចាស់” ។ “ឱ! គ្រូ មើលជម្ងឺកូនក្មេងនោះគ្រាន់តែស្ដោះផ្លុំតែពីក្រៅ ធ្វើម្ដេចនឹងជាដាច់រោគស្កន់ខ្លានេះបាន តោមមើលដោយឧបទេសទើបជាដាច់ញោម អាត្មាចេះខ្លះដែរ តែអាត្មាដែលមកនេះដោយមាន កិច្ចរកទៀនធូបបានហើយក៏នឹងអាលទៅរៀន សមណធម៌ បើនៅជិតវត្តអាត្មានឹងជួយសង្គ្រោះ មើល យកបុណ្យខ្លះ” ។ឯ នាងមេម៉ាយនោះ លុះឮចៅពាលពោលពាក្យដូច្នោះហើយ ក៏សម្គាល់ថាជាលោកអ្នក ចេះមើលជម្ងឺមែនទែន ទើបនិយាយអង្វរថា “ព្រះករុណាម្ចាស់ បើលោកម្ចាស់ចេះសូមមេត្តប្រោសសត្វ មើលកូនខ្ញុំករុណាសិន ឯត្រង់ទៀនធូបដែលលោកម្ចាស់ត្រូវការនោះ មិនជាប៉ុន្មានទេ ខ្ញុំព្រះករុណា ថ្វាយខ្លួន ជាញោមឧបដ្ឋាក បវរណាលោកម្ចាស់ សូមកុំឲ្យលោកម្ចាស់ព្រួយព្រះហឫទ័យឡើយ” ។
ឯចៅពាលនោះបានឪកាសហើយក៏ឆ្លើយថា “ចម្រើនពរញោម ធ្វើម្ដេចឯងជាសង្ឃកំពង់សត្វ កាលបើឃើញញាតិញោមកើតវិបត្តិ តោងកាត់ធុរៈខ្លួនសិនចុះ ថាហើយក៏ឡើងទៅលើផ្ទះ ។ ឯនាងមេម៉ាយក៏រៀបទីអាសនៈដ៏សមគួរឲ្យចៅ ពាលអង្គុយហើយក៏បៀកស្លា មូរបារីដាក់ពាន ប្រ គេន ចៅពាលៗបង្កាប់ឲ្យនាងមេម៉ាយរៀបទៀន ៥ ធូប ៥ ឆ្នាំងថ្មីមួយនឹងសំពត់ស ១ ចង្អាម ទាញ យន្ដ បិទមាត់ឆ្នាំង ហើយចៅពាលថា “ញោម, ទីភូមិនេះមានត្បាល់ក្ដឿងដែរឬទេ ?” “ករុណាម្ចាស់, ត្បាល់ក្ដឿងខ្ញុំករុណាមាន នៅខាងកន្សៃផ្ទះឯនោះ” ។ “អើញោមបើដូច្នេះ ញោមយកកូននឹងគ្រឿង ទៀនធូបអស់នេះ ទៅឯរោងក្ដឿង អាត្មានឹងរៀបពិធីក្ដឿង” ។
នាង មេម៉ាយក៏បីកូនកាន់យកទៀនធូបអស់នេះទៅឯរោងក្ដឿង ហើយចៅពាលយកទៀនធូប អុជតាំងពិធីនៅមាត់ត្បាល់ ហើយវាបោសទីនោះស្អាតល្អ ពុំឲ្យមានឈើព្រៃនៅខាងត្បាល់ទើបវា ហៅយកកូនខ្ចីនោះ មកតាំងខាងនាទីពិធីហើយវាថា ញោមឯង ទៅជាន់ក្ដឿងឲ្យវាឡើងជាន់ជន្លៗ បាន ៣ ដង ជាឧបកិច្ច អាត្មានឹងសែកព្រះគាថា ស្រូបយកព្រលឹងខ្លាចេញពីរូបកូន បញ្ជូនដាក់ ក្នុងឆ្នាំងយន្ដ ហើយយកទៅបណ្ដែតទឹកចោល ដើម្បីកុំឲ្យព្រលឹងខ្លា វាមកបៀតបៀនបានទៀតឡើយ ឯនាងមេម៉ាយក៏ជឿតាម ទើបទៅជាន់ចុងក្ដឿងឡើង ឯចៅពាលវាយកកូននោះដាក់ទៅក្នុង ត្បាល់ហើយវាដកឈើទ្រនល់ដែលទល់ ក្ដឿងនោះ បោះគ្រវែងចោលទៅ ឆ្ងាយអំពីត្បាល់ហើយវាចេញពី ទីពិធីនោះប្រាប់ថា ញោមប្រុងជាន់ឲ្យជាប់កុំឲ្យប្រហែសក្រែងរបូតជើងធ្លាក់ទៅត្រូវ កូន ចាំអាត្មាទៅ យកថង់យាមឆាន់ស្លា មួយរំពេច សូមមកទល់ឲ្យវិញ ថាហើយចៅពាលក៏ឡើងទៅលើផ្ទះ តាំងរើរករ បស់ទ្រព្យមាសប្រាក់កែវកង សំពត់អាវស្បៃហើយវាវេចជាសំពាយធំ តាំងស្ពាយពីលើផ្ទះរត់ទៅកាន់ លំនៅវាហោង ។
ឯនាងមេម៉ាយ ឃើញចៅពាលជញ្ជូនយកទ្រព្យសម្បត្តិខ្លួនដូច្នោះហើយក៏ហៅឲ្យគេជួយក៏ពុំមានអ្នក ណាមួយឮឡើយ ព្រោះផ្ទះនោះនៅដាច់អំពីគេ ម្លោះហើយនាងមេម៉ាយក៏អន្ទះអន្ទែងនៅចុងក្ដឿង នោះឯង បើនឹងលែងក្ដឿងវេញទៅ ខ្លាចធ្លាក់ទៅត្រូវកូន ដោយចិត្តមាតាតែងទន់ទោរចុះទៅកាន់ កូនអាត្មាជាធម្មតា ការដែលសោកស្ដាយទ្រព្យសម្បត្តិក្រៅគឺជាមធ្យម ឯសេចក្ដីដែល លោកអាណិត កូននោះ លើសលែងសម្បត្តិខាងក្រៅនាងមេម៉ាយក៏នៅច្រងាងដូចបុគ្គលគេចង ភ្ជាប់រេតែខ្លួនក៏ ពុំរួច លុះដល់ល្ងាចទើបមាន គេដើរមកទើបឲ្យគេទល់ចន្ទល់ក្ដឿងយកកូនបាន ។ អាសូរនាងមេម៉ាយកាយជាប់ក្ដឿង ព្រោះអាចោរសំពត់លឿងវាបញ្ឆោត សែនក្ដួលសែន ក្ដៅសែនក្រែវ ក្រោធ នឹងលោតទៅតាមចាប់អាចោរ ។ ក្រែងក្ដឿងត្រូវកូនសូន្យជីវិត ដោយចិត្តមាតាតែងទន់ទោរ តែមានអារម្មណ៍ឲ្យខឹងឃោរ នឹងចោលបង់កូននៅពុំមាន ។

About the Author

Nulla sagittis convallis arcu. Sed sed nunc. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

0 comments:

General