កាលពីព្រេងនាយមានបុរសឆោត៤នាក់ ព្រមពៀ្រងគ្នា ដើររៀនក្តី លុះដើរបានបន្តិចទៅចាប់បានអណ្តើក៥។ បុរស ទាំង៤នាក់នោះក៏យកអណ្តើកនោះមកចែកគ្នា ដល់ចែកទៅចែកមកសល់អណ្តើក១។
មនុស្សទាំងអស់មិនសុខចិត្ត តែរៀងខ្លួន ក៏ចែកគ្នាម្តងទៀត ចែកទៅចែកមកសល់ អណើ្តក១ដដែលមិនដឹងគិតធ្វើដូចមេ្តច។ បុរសទាំង៤នាក់នោះទាល់គំនិតក៏អង្គុយ មើលមុខគ្នាធ្វើភែ្នកឡីងឡង់។ ក្នុងវេលានោះមានបុរសម្នាក់ទៀតដើរទៅកាន់ទីនោះ ប្រទះនឹង មនុស្សទាំង៤នាក់នោះ ក៏ឈរមើលគេចែកអណ្តើកគ្នា ហើយបុរសនោះឃើញឆោតដូច្នោះក៏សើច ហើយនិយាយ នឹងបុរស៤នាក់នោះថា "មើលទៅអ្នកមិន សូវប្រសប់សោះ"។
បុរស៤នាក់គ្រាន់តែឭសូរសម្តីប៉ុណ្ណោះក៏និយាយថា "ឱលោក! បើលោកចេះអាណិតមកចែកឲ្យយើងបន្តិច"។ បុរសម្នាក់នោះឭដូច្នោះ ក៏ដើរចូល ទៅអង្គុយជិតចាប់យក អណ្តើក៥នោះមក ហើយរើសមើលអណ្តើកណាដែលធំជាង គេមកទ្រាប់អង្គុយ នៅសល់អណ្តើក៤ក៏ចែកទៅឲ្យបុរស ទាំង៤នាក់ម្នាក់១បុរស នោះក៏សុខចិត្តរៀងខ្លួន ហើយបុរស៤នាក់នោះសួរថា "អ្នកមើលទៅប្រហែលជាចេះ ក្តី?"។ បុរសនោះឆ្លើយថា "ខ្ញុំចេះ"។ បុរសទាំង៤នាក់ក៏តបទៅវិញថា "ឱ បើអ្នក ចេះក្តី សូមមេត្តាប្រាប់យើងផង"។ បុរសម្នាក់នោះឆ្លើយថា "បើអ្នកចូលចិត្តឲ្យខ្ញុំ ប្រាប់ ត្រូវអ្នកទនេ្ទញតាមខ្ញុំ"។ បុរស៤នាក់ឆ្លើយថា "បាទ" ហើយបុរស នោះប្រាប់ទៅ៤នាក់នោះឲ្យទៅទនេ្ទញរៀងខ្លួនគឺៈ ប្រាប់បុរសទី១ ថា : ទំពក់វាទៅ ទើបព្នៅវា មក, ប្រាប់បុរសទី២ ថា : មានប្រឡាយ ទើបទឹកវាហូរ, ប្រាប់បុរសទី៣ថា : មាន សម្រាម ទើបឆែ្កវាជុះ, ប្រាប់បុរសទី៤ថា : មែន ទើបគេថា។ បុរស៤នាក់ក៏ចេះ ទនេ្ទញពាក្យនេះចេះចាំគ្រប់ៗគ្នាទៅ ហើយបុរស៤នាក់នោះនាំគ្នាទៅឆ្ងាយទៅបាន ដល់ ភូមិ១នឹងរកផ្ទះសមែ្បងសំណាក់ក៏គ្មាន។ លុះបន្តិចទៅបានប្រទះយាយចាស់ មេម៉ាយម្នាក់ ក៏និយាយសុំផ្ទះយាយចាស់ នោះសំណាក់ គាត់ក៏ព្រមឲ្យ ហើយ បុរសទាំង៤នាក់សំណាក់នៅផ្ទះយាយនោះទៅ។ យប់នោះក៏នាំគ្នាទនេ្ទញពាក្យក្តី ដែលបុរសម្នាក់នោះប្រាប់ ទនេ្ទញមិនឈប់ឈរទាល់តែភ្លឺ យាយចាស់ខឹងណាស់ ព្រឹកឡើងគាត់ទៅប្តឹងមេស្រុកថា "លោកមេស្រុកយប់មិញមានបុរស៤នាក់មកសុំផ្ទះខ្ញុំសំណាក់ បុរសទាំង៤នាក់នោះចេះតែនិយាយ ទនេ្ទញទាល់តែភ្លឺ តែមិនដឹងជាពាក្យយ៉ាងដូចមេ្តច ស្តាប់មិនបានសោះខានដេកវាល់ព្រឹក ហេតុនេះខ្ញុំមកប្តឹងលោក សូមលោកហៅ មនុស្សទាំង៤នាក់នោះជំនុំជម្រះឲ្យខ្ញុំ"។ មេស្រុកបានស្តាប់ហើយ ក៏ឲ្យបម្រើទៅហៅបុរសទាំង៤នាក់នោះមក ហើយ សួរថា "ហេតុដូចមេ្តចបានជាឯងទនេ្ទញអ្វីទាល់តែភ្លឺរកតែយាយចាស់ដេកពួនមិនបាន ដែលឯងទនេ្ទញនោះទនេ្ទញ អ្វី?"។ បុរសទាំង៤នាក់នោះឆ្លើយថា "ខ្ញុំទនេ្ទញពាក្យក្តី"។ មេស្រុកបង្គាប់ទៅទៀតថា "ឯងរាល់គ្នា សូត្រពាក្យនេះម្តងម្នាក់ទៅមើល ! អញនឹងស្តាប់"។ បុរសទី១ ថា : ទំពក់វាទៅ ទើបព្នៅវាមក, បុរសទី២ ថា : មានប្រឡាយ ទើបទឹកវាហូរ, បុរសទី៣ ថា : មានសម្រាម ទើបឆែ្កវាជុះ, បុរសទី៤ថា : មែនទើបគេថា។ ស្តាប់ពាក្យនេះហើយ មេស្រុកក៏កាត់សេចក្តីថា "ឯងទាំង៤នាក់ត្រូវនៅជាខ្ញុំបម្រើយាយចាស់នេះ"។ បុរសអស់ នោះក៏ទៅនៅធ្វើជាខ្ញុំបម្រើយាយចាស់នោះទៅ។ យាយចាស់គាត់ប្រើឲ្យធ្វើការសព្វសារពើតែរាល់ថៃ្ង លុះនៅនឹង យាយនោះបាន២-៣ថៃ្ង យាយគាត់ប្រើបុរសទាំង៤នាក់នោះឲ្យទៅកាប់ឈើធ្វើទូក។ អ្នកទាំង៤នាក់ក៏នាំគ្នាចូល ទៅក្នុងព្រៃធំ ហើយដើររកឈើណាមានប្រហោងទើបកាប់។ ដល់ចូលទៅក្នុងព្រៃជ្រៅបានប្រទះឈើធំមួយដើម មានប្រហោង។ បុរសទាំង៤នាក់ក៏និយាយគ្នាថា "យើងបានប្រទះឈើប្រហោងក្នុងហើយ យើងត្រូវនាំគ្នាកាប់ ឈើប្រហោងក្នុងនេះ"។ បុរសទាំង៤នាក់មូលមាត់គ្នាក៏កាប់រំលំឈើប្រហោងក្នុងនោះ លុះឈើជិតរំលំ បុរសទាំង៤នាក់ស្រែកថា "កនយើងជិតរំលំហើយអាណាម្នាក់រត់ទៅចាំទ្រកុំឲ្យបែកឈើយើង ក្រែងធ្វើទូមិនកើត"។ បុរស ម្នាក់ក៏ស្ទុះទៅទ្រដល់ឈើនោះបាក់មកសង្កត់ស្លាប់ធ្វើមាត់សេ្ញញ។ បុរសបីនាក់ឃើញដូច្នោះក៏នាំគ្នាសើចថា "យើ អានេះខ្លាំណាស់តើ ! ឈើទំហំប៉ុណ្ណឹងវាទ្របាន ហើយវាសើចថែមទៀត"។ បុរស៣នាក់នាំគ្នាចាំមើលបុរសម្នាក់ ដែលស្លាប់ ដល់យូរពេកក៏ស្រែកហៅថា "យី ! មកឆាប់ឡើងនឹងអាលទៅ ឃ្លានបាយណាស់"។ លុះឃើញ នៅស្ងៀមក៏នាំគ្នាដើរចូលទៅមើល។ កាលដឹងថាបុរសនោះស្លាប់ បុរស៣នាក់ភ័យណាស់ និយាយគ្នាថា "យើងនៅ មិនបានទេ តែបើយើងនៅមុខជាគេប្តឹងថា យើងវាយសម្លាប់អានេះ បើដូច្នោះត្រូវនាំគ្នារត់" ថាហើយក៏ព្រមពៀ្រង គ្នារត់ទៅ។ ដល់ពេលយប់វងេ្វងផ្លូវមិនដឹងរត់ទៅឯណា ទៅត្រង់កំពង់ផ្ទះយាយ ហើយនាំគ្នាលួចទូកយាយនោះ អុំទៅត្រើយម្ខាង។ បុរសទាំងបីនាក់នាំគ្នាចុះទូក ម្នាក់នៅខាងកនៃ្សបែមុខទៅខាងកនៃ្ស ម្នាក់នៅខាងក្បាល ក៏បែរទៅខាងក្បាល ម្នាក់ទៀតនៅអង្កុយកណ្តាលបាចទឹកទូក តែមិនបានស្រាយចំណងទូកនោះចេញ ចេះតែនាំ គ្នាអុំៗមួយយប់ទាល់ភ្លឺនៅតែដដែល។ លុះភ្លឺស្រាងឡើងយាយចាស់ចុះទៅដងទឹកប្រទះបុរសបីនាក់ហើយស្រែកថា "យើអានេះរត់ទៅណា?"។ បុរសទាំងបីនាក់ក្រលេកឃើញយាយចាស់ជាចៅហ្វាយខ្លួន ក៏ទាល់ប្រាជ្ញមិនដឹងរត់ទៅណា ក៏ទៅនៅបម្រើយាយចាស់នោះវិញដដែល។
Button Text! Submit original article and get paid. Find out More
Sunday, September 6, 2015
រឿង : បុរសល្ងង់ទាំង៤
Game Pro Generator |  at 1:23 PM
|  |  No comments
About The Author

About the Author
Nulla sagittis convallis arcu. Sed sed nunc. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.
-
ថ្ងៃមួយព្រះថោងបាននាំសេនារាលរេហ៍ទៅក្រសាលតាមឆ្នេរខ្សាច់កោះបានយាងទៅដល់ទួល ដំបូកគោកធ្លក។ដោយហេវហត់អស់កំលាំងព្រះអង្គចូលទៅសំរាកក្រោមដើមធ្...
-
ពីព្រេងនាយមានបុរសម្នាក់មានប្រពន្ធនៅជាមួយគ្នាតែ ពុំមានកូនដល់យូរទៅប្រពន្ធនោះមានសាហាយនាំមកដេកជា មួយក្នុងផ្ទះ តែសព្វថ្ងៃ។ថ្ងៃមួយប្ដីទៅជី...
-
កាលពីព្រេងនាយជាយូរអងែ្វងណាស់មកហើយមានដើមជ្រៃធំមួយមានមែក ត្រសុំត្រសាយសាខា មហាជនទូទៅនៅភូមិជិតខាងគេរាប់អានកោតខ្លាចរុក្ខជាតិនេះណាស់ក្នុងសម័យនោះ...
-
តាមការតំណាលនៃដំណើររឿងនេះមកថាក្នុងយុគ សម័យមួយនៃសម័យអង្គរគឺក្នុងសម័យដែលកសាង ប្រាសាទអំពីឥដ្ឋ និងថ្មបាយក្រៀមមានស្ដេចមួយ អង្គព្រះនាម«កងចក្រ»សោយ...
-
មានបុរសឳពុកនិងកូនបរទេះចេញទៅជួញជួបនិងក្រពើមួយដែលភ្លើង ព្រៃ រោលរលាកជើង ទាំង ៤ និងដើររកចំណីឆីពុំបានអត់អាហារស្គមរីងរៃ ។ បុរសឳពុក និ...
-
កាលពីព្រេងនាយមានបុរសកូនអ្នកស្រែម្នាក់ប្រកបរបរចិញ្ចឹមជីវិតតែនឹងដាក់ជុយយកត្រីមកលក់ដូរ ប៉ុណ្ណោះ។ បុរសនោះ មានកូនប្រុសពីរនាក់កូនបងអាយុ១៣ឆ្នាំកូ...
-
មានបុរសប្ដីប្រពន្ធមានកូនប្រុសមួយកូននោះអាយុបាន ១២ ឆ្នាំមាតាស្លាប់នៅតែឳពុកពោះ ម៉ាយ។ឳពុកក៏ធ្វើរបរលក់ដូរតែពីរនាក់នឹងកូន លក់មិនដាច់រឹតតែក្...
-
មានបក្សីម្យ៉ាងហៅថា"សត្វកូនលោក"រូបរាងស្រដៀងនិងសត្វគ្រលីងគ្រលោងតែមានមាឌធំ ជាងគ្រលីងគ្រលោងបន្តិចសម្បុរវាក្រហមរទុះៗច្រើនអាស្...
-
ដែលអ្នកស្រុកហៅថា"ភ្នំប្រសិទ្ធ"គឺសំដៅយកភ្នំពីរនៅទន្ទឹមគ្នាប៉ុនែ្តដោយការចែកព្រំប្រទល់ស្រុក នៅខេត្តកណ្តាលភ្នំពីរនេះក៏គេត្រូវ...
-
ថ្ងៃមួយអ្នកនេសាទទុរគតម្នាក់បានឃើញត្រីតូចមួយពណ៌មាសនៅ ជាប់នឹងសំណាញ់របស់គាត់។ ជិតជាចម្លែកអស្ចារ្យត្រីនោះចេះនិយាយទៅកាន់បុរសនោះ។ ត្រីមាសនោ...
-
▼
2015
(19)
-
▼
September
(19)
- រឿង : អភិសេក ព្រះថោង និងនាងនាគ
- រឿង : ក្រពើរមិលគុណ
- រឿង : ដើមកំណើតសត្ថផ្សោត
- រឿង : សំគម បាញ់លលក
- រឿង : ដើមកំណើតសត្វកូនលោក
- រឿង : ប្រវត្តិភ្នំប្រសិទ្ធ
- រឿង : ព្រេងនាងកែវប្រាំពីរពណ៌ និងវត្តចេតិយ
- រឿង : ដង្កូវ និងក្អែក
- រឿង : ត្រីមាស
- រឿង : ក្មេងកំព្រា
- រឿង : មាយាស្ត្រី
- រឿង : បុរសដណ្តឹងប្រពន្ធ
- រឿង : បុរសជីក្តាម
- រឿង : ខ្លា ស្វា និងទន្សាយ
- រឿង : គ្រូមើលស្កន់
- រឿង : គ្រូ និង សិស្ស
- រឿង : គំនូររូបប្រពន្ធ
- រឿង : បុរសល្ងង់ទាំង៤
- រឿង : បុរសពីរនាក់ជាសំលាញ់នឹងគ្នា
-
▼
September
(19)
Popular Posts
Powered by Blogger.
About this blog
Followers
Blog Archive
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "
0 comments: