Button Text! Submit original article and get paid. Find out More

Sunday, September 6, 2015

រឿង : បុរសជីក្តាម

Game Pro Generator  |  at  2:19 PM  |   |  No comments

     មានបុរសប្ដីប្រពន្ធមានកូនប្រុសមួយកូននោះអាយុបាន ១២ ឆ្នាំមាតាស្លាប់នៅតែឳពុកពោះ ម៉ាយ។ឳពុកក៏ធ្វើរបរលក់ដូរតែពីរនាក់នឹងកូន លក់មិនដាច់រឹតតែក្រទៅ ក្រោយមកឳពុកអនិច្ច កម្មទៅទៀតកូននៅតែម្នាក់ឯងរក្សាផ្ទះសម្បែង ។ឳពុកស្លាប់ទៅ ៥ ថ្ងៃក៏មកពន្យល់ សប្ដិកូនថា "កូនឯង ក្រលំបាកណាស់ យើងជាឳពុកគ្មានរបរអ្វីនឹងឲ្យទេដូច្នេះឲ្យកូនទៅជីកក្ដាមនៅក្រោមខ្ទម អ្នកតា នាទិសឥសានផ្ទះយើងយកទៅ លក់ចិញ្ចឹមជីវិតរៀងរាល់ថ្ងៃចុះ វេលាព្រឹក ថ្ងៃរះឡើងកាលណា ឲ្យកូនទៅជីករាល់ថ្ងៃកុំខាន" ។
លុះភ្លឺឡើងកូននោះភ្ញាក់ឡើងចាំជាក់នូវនិមិត្តសព្វគ្រប់ក៏ចាប់យកចបដើរតម្រង់ទៅខ្ទមអ្នកតាជីក ទៅឃើញក្ដាមមួយប្រាកដមែន រួចយកក្ដាមនោះទៅលក់ឲ្យអ្នកផ្សារៗ ក៏ទិញយក ។ បុរសនោះបានប្រាក់ហើយត្រឡប់មកវិញ ។ថ្ងៃក្រោយ វេលាព្រឹកទៅជីក្ដាមនៅទីកន្លែងដដែលនោះ បានក្ដាមមួយយកទៅលក់ឲ្យ អ្នកផ្សារទៀត គេក៏ទិញយក ។ បុរសនោះត្រឡប់មកផ្ទះ ។នៅ ទីនោះ មានមហាសេដ្ឋីម្នាក់មានកូន ក្រមុំច្រើន កូនស្រីបងទាំងប៉ុន្មាន មហាសេដ្ឋីរៀបឲ្យមានប្ដីទាំងអស់ នៅតែកូនស្រីម្នាក់ឈ្មោះនាងពៅ គឺកូនពៅប្រកែកមិនព្រមយកប្ដីមហាសេដ្ឋីជាឳពុកម្ដាយបង្ខំ ឲ្យមានប្ដីក៏មិនព្រមយក ។រីឯបុរសនោះថ្ងៃក្រោយទៅជីកក្ដាមនៅទីកន្លែងដដែលទៀតបានហើយ កាន់យកទៅលក់ ។ នាងពៅកូនក្រមុំមហាសេដ្ឋីបានឃើញក៏ហៅមកសួរថា"អ្នកកម្លោះយួរក្ដាមទៅ ណា ?" បុរសនោះជម្រាបវា "ខ្ញុំយកទោលក់" ។ នាងពៅក៏ទិញយកហើយនាងប្រាប់ថា "ពីថ្ងៃនេះតទៅ បើអ្នកបានក្ដាមកុំលក់ឲ្យអ្នកណា អ្នកយកលក់ឲ្យខ្ញុំរាល់ថ្ងៃកុំខាន" ដោយ នាងនោះមានចិត្តប្រតិព័ទ្ធ នឹងបុរសនោះណាស់ តែអ្នកនោះមិនដឹងខ្លួន ។ បុរសនោះបានប្រាក់ហើយត្រឡប់មកផ្ទះវិញ ។ ថ្ងៃក្រោយបុរសនោះទៅជីកក្ដាមនៅទីកន្លែង ដដែលបានទៀត រួចយកមកលក់ឲ្យតែនឹងនាងរាល់ថ្ងៃ ។ នាងនោះទទួលទិញយកមិនដែលខាន ហើយនាងពៅមានចិត្តរឹតតែស្រលាញ់បុរសនោះខ្លាំងឡើង ក៏ធ្វើឬកពាករកិរិយាឲ្យបុរសនោះដឹង ។ បុរសនោះដឹងជាក់ "នាងនោះស្រលាញ់ខ្លួនប្រាកដ" តែដោយ ពិចារណាថា "ខ្លួនសព្វថ្ងៃក្រីក្រលំបាកណាស់ហើយកំព្រាផង" ក៏មិនហ៊ាននិយាយថាម្ដេចឡើយ ។
ចំណែក បងស្រីប៉ុន្មាននាក់ បានឃើញនាងពៅជាប្អូនធ្វើឬកពារកិរិយាស្រលាញ់បុរសលក់ក្ដាមនោះ ពន់ ពេក ក៏នាំគ្នាទៅជម្រាបមហាសេដ្ឋីជាមាតាបិតាថា "នាង ពៅជាប្អូនធ្វើឬកពារស្រលាញ់បុរស ជីកក្ដាមនោះក្រៃពេកបុរសនោះបាន ក្ដាមចេះតែយកមកលក់ឲ្យតែនាងពៅៗទទួលទិញរាល់តែថ្ងៃ រួចធញវើឬកពារកិរិយាស្រលាញ់បុរសនោះណាស់ខ្ញុំទាំងអស់និយាយឬូន្មានដូចម្ដេចក៏មិនព្រមស្ដាប់ តាម រឹតតែធ្វើខ្លាំងឡើងៗ" សេដ្ឋីជាមាតាបិតាឮដូច្នេះច្រឡោតខឹងឲ្យហៅនាងពៅមកជេរបន្ទោស ត្មះ តិះដៀលថា "ហង នេះជាមនុស្សរឹងទទឹងចិត្តមាតាបិតាអញឲ្យមានប្ដីទៅមនុស្សមានទ្រព្យសម្បត្តិ ហងឯងមិនព្រមយក ឥឡូវហងស្រលាញ់អមនុស្សកំសត់លក់តែក្ដាមវិញ ហងឯងនេះអាក្រក់ណាស់ ចុះចេញពីផ្ទះអញឲ្យឆាប់ទៅយកអាកំសត់លក់ក្ដាមនោះចុះតាំងពីថ្ងៃនេះតៅទៅហងឯងកុំមកលើផ្ទះ អញសូម្បីតែក្នុងភូមិក៏ ចូលមិនបានអញកាត់ចោលហើយ" ។ ចំណែកមាតាកាត់ចិត្តមិនដាច់នឹងកូនពៅក៏លបវេចរបស់ស្រាលៗដែលមាន តម្លៃ ឲ្យទៅដល់នាង ពៅជាកូន ។ នាងពៅកូសំពះលាមាតាយកបង្វិចដែលមាតាឲ្យចុះចេញពីផ្ទះ សំឌៅទៅ ផ្ទះបុរសលក់ ក្ដាម និយាយប្រាប់រឿងពីមាតាខឹងបណ្ដេញសព្វគ្រប់ ។ បុរសនោះបានស្ដាប់ហើយឆ្លើយតបថា "ខ្លួនខ្ញុំ នេះសព្វ ថ្ងៃក្រីក្រជាទីបំផុត ហើយកំព្រាតែម្ានក់ឯងផង នាងត្រឡប់ទៅវិញចុះ ខ្ញុំមិនហ៊ានទទួល យកនាងទេខ្ញុំខ្លាចមហាសេដ្ឋីជាបិតាចាប់ទោសយក ខ្ញុំទៅសម្លាប់" ។ នាងពៅតបថា "ខ្ញុំមិនទៅ វិញទេ ស៊ូស្លាប់និងអ្នកហើយ" ។ បុរសនោះសួរថា "បើដូច្នេះយើងគិតដូចម្ដេច ?" នាងពៅឆ្លើយថា "បើអ្នកគិតឃើញយ៉ាងណាខ្ញុំទទួលតាម" ។
បុរស នោះនាំនាងពៅចេញចោលផ្ទះ ទៅនៅខែត្រក្រៅ ហើយធ្វើផ្ទះនៅ ជាមួយគ្នាលុះព្រឹកឡើងមក ជីកក្ដាមនៅទីដដែលយកទៅ លក់ដូចថ្ងៃមុនទៀតបានប្រាក់ ហើយទិញវត្ថុផ្សេងៗមកផ្ញើរប្រពន្ធ ប្រព្រឹត្តយ៉ាងនេះជាច្រើនថ្ងៃ ។ នាងពៅនោះហេតុតែជាស្រីគ្រប់លក្ខណ៍ ក៏ប្រតិបត្តិប្ដីមិនឲ្យទាស់ចិត្ត វេលាយប់ចូលដំណេកនាងពៅនិយាយនងប្ដីថា "ខ្ញុំសូម ចិត្តប្ដីតាំងពីថ្ងៃនេះតទៅអ្នកកុំទៅ ជីកក្ដាម ទៀតឡើយ ប្រាក់កាសយើងមានច្រើនណាស់បើអ្នកចង់ទិញរបស់អ្វីៗតាមចិត្តអ្នក ទិញចុះ" ។ ប្ដីមិនព្រមតាម ។លុះ ព្រឹកឡើងប្ដីកាន់ចបទៅជីកក្ដាមទៀត ប្រពន្ធឃើញដូច្នោះក៏លបដើរតាម ទៅមើលទីកន្លែងឲ្យបានច្បាស់មិន ឲ្យប្ដីដឹង លុះឃើញច្បាស់ហើយក៏ត្រឡប់មកផ្ទះវិញ ។ ចំណែកប្ដីជិកក្ដាមបានហើយយកទៅលក់ រួចទិញម្ហូបចំណីផ្ញើរប្រពន្ធ ។ថ្ងៃ ក្រោយប្ដី ទៅ កាប់ឧស ក្នុងព្រៃឆ្ងាយ ។ នាងពៅបានឃើញប្ដីទៅរកឧសក៏កាន់ចប់ទៅជីករំលីងនូវទីកន្លែងដែល ប្ដីជីក ក្ដាមនោះអស់ រួចត្រឡប់មកវិញដាំបាយធ្វើម្ហូបចំណីទុកឲ្យប្ដីបរិភោគថ្ងៃល្ងាចត្រជាក់ប្ដីកពីព្រៃ ក៏បរិភោគបានជាមួយគ្នា ។លុះ ព្រឹកឡើងប្ដីទៅកាន់ចបជីកក្ដាមទៀត ឃើញទីកន្លែងដីនោះធ្លុះ ធ្លាយ រលើងខ្ចាត់ខ្ចាយអស់ ហើយបានឃើញសំបកក្ដាមមួយធំចម្លែកប្លែកស្ងួតស្អាត ដូចជាហាល ថ្ងៃយូរហើយ អ្នកនោះក៏កាន់សំបកក្ដាមយកមកទុកក្រោមផ្ទះ មិនបានប្រាប់ភរិយាឲ្យដឹង ។ ភរិយាក៏មិនបានសួរប្ដីដូចម្ដេចឡើយ ។ ដល់វេលាយប់ចុលដំណេកនាងពៅកាន់ប្រាក់របូរពីដៃមួយណែនទៅក្រោមផ្ទះធ្លាក់ទៅលើសំបកក្ដាម ធំនោះ នាងពៅក៏មិនឲ្យប្ដីដឹងហើយគិតថា "ចាំព្រឹកភ្លឺច្បាស់ឡើងសឹបចុះទៅយកប្រាក់មកទុកវិញ" ។ លុះព្រឹកឡើងនាងពៅចុះពីផ្ទះទៅយកប្រាក់មួយណែនដែលធ្លាក់ ស្រាប់តែឃើញប្រាក់ណែនពេញ សំបកក្ដាម នាងអរណាស់ យកមកឲ្យប្ដីៗសួរថា "នាងបានប្រាក់ពីណាច្រើនម្ល៉េះ ?" ។ នាងពៅជម្រាបប្ដីថា "កាល ពីយប់ម៉ិញខ្ញុំកាន់ប្រាក់ដើម្បីយកទៅទុកខាងក្នុងក៏របូតពីដៃមួយ ណែនធ្លាក់ទៅក្រោមផ្ទះ ខ្ញុំពុំបានចុះទៅយកពីព្រោះគិតឃើញថា ផ្ទះនៅឆ្ងាយពីគេគ្មាននរណាដឹង ឃើញ ចាំព្រឹកភ្លឺច្បាស់សឹមចុះទៅ យកមកទុក លុះព្រឹកឡើងខ្ញុំចុះទៅយកស្រាប់តែឃើញប្រាក់ណែន ពេញសំបកក្ដាម ខ្ញុំក៏យកមកជូនអ្នក" ។ ប្ដីមានអំណរពន់ប្រមាណ ហើយនិយាយប្រាប់ប្រពន្ធថា ពីថ្ងៃនេះតទៅបងឈប់ទៅជីក្ដាមទៀតហើយ ។ ប្រពន្ធអរណាស់ ។ អ្នកទាំងពីរប្ដីប្រពន្ធ វេលាយប់ កាលណានាំគ្នាទម្លាក់ប្រាក់ទៅចំសំបកក្ដាមធំ ព្រឹកឡើងចុះទៅមើលឃើញប្រាក់ពេញសំបកក្ដាម នោះក៏យកមកពុករៀងរាល់ ថ្ងៃ បើទម្លាក់ប្រាក់រៀលព្រឹកឡើងឃើញប្រាក់រៀល បើទម្លាក់ប្រាក់ណែន ព្រឹកឡើងឃើញប្រាក់ណែន បើទម្លាក់គ្រឿងមាសពេជ្រព្រឹកឡើងឃើញគ្រឿងមាសពេជ្រពេញសំបក ក្ដាម ។ អ្នកទាំងពីរប្រព្រឹត្តយ៉ាងនេះចំនួនមួយឆ្នាំ ប្រាក់និងគ្រឿងប្រដាប់មានច្រើនណាស់រាប់ មិនអស់ ទើបព្រឹក្សាគ្នាថា "ប្រាក់យើងមានច្រើនម៉្លេះយើងបានអ្វីទុកប្រាក់និងគ្រឿងប្រដាប់ ទាំងនេះ" ហើយនាំគ្នាយកប្រាក់និងគ្រឿងប្រដាប់ទាំងអស់ទៅជីកដីកប់ទុកច្រើន អន្លើ ។
ក្រោយពីថ្ងៃនោះមក អ្នកទាំងពីរប្ដីប្រពន្ធនាំគ្នាទៅសួរមហាសេដ្ឋីជាមាតាបិតា ទៅដល់បង ស្រីទាំងអស់បានឃើញជេរថា "មេ ចោរចង្រៃឯងនាំប្ដីកំសត់លក់តែក្ដាមមករកអី ហងឯងបាន ឮឬទេ លោកឳពុកបណ្ដែញកាត់ចោលហើយ សូម្បីតែក្នុងភូមិក៏ចូលមិនបានដែរ មេចង្រៃចេញ ពីភូមិឲ្យឆាប់" ។ នាងពៅឆ្លើយថា "បង ទាំងអស់គ្នាកុំមើលងាយខ្ញុំៗមកនេះដើម្បីសួរមាតាបិតា ព្រោះលោក មានគុណលើខ្ញុំៗមិនសុំទ្រព្យសម្បត្តិលោកទេសម្បត្តិបងឯងទាំង អស់ក៏ខ្ញុំមិនសុំ ខ្ញុំមើលទៅទ្រព្យសម្បត្តិបងទាំងអស់គ្នាមានប៉ុណ្ណេះ ខ្ញុំមិនកោតមិនព្រឺឡើយ សូម្បីតែរោមជើងខ្ញុំមិនព្រឺផង" ។
បង ទាំងអស់គ្នាខឹងណាស់ ជេរប្រទេចថា "ហងឯងនេះអួរណាស់អញមិនជឿទេ" ។ នាងពៅថា "បើមិនជឿភ្នាល់គ្នាចុះ" ។ បងទាំងអស់គ្នាថា "ភ្នាល់គ្នាដូចម្ដេច ?" ។ ឲ្យបងទាំងអស់គ្នារាប់ប្រាក់ខ្ញុំមើលឲ្យអស់ក្នុងមួយថ្ងៃ បើរាប់អស់ខ្ញុំចែកឲ្យគ្រប់គ្នាបើរាប់មិនអស់ខ្ ញុំមិនឲ្យទេ តែខ្ញុំយល់ថាកុំថាឡើយរាប់មួយថ្ងៃ ទុកជារាប់ពីរថ្ងៃ ឬ បីថ្ងៃក៏មិនអស់ដែរ" ។ បងទាំងអស់នោះឆ្លើយថា "អញព្រមទៅរាប់ តែបើហងឯងកុហកអញៗវាយហងឯងសម្លាប់" ។ នាងពៅថា "តាមចិត្ត" ។បង ៗក៏នាំគ្នាទៅរាប់ប្រាក់នាងពៅ រាប់តាំងពីព្រឹកទល់ល្ងាច ក៏មិនអស់ នាំគ្មានត្រឡប់មកផ្ទះវិញជម្រាបសេដ្ឋីជាមាតាបិតាថា "នាង ពៅជាប្អូនវាអួតថាខ្លួនវាមាន ប្រាក់ច្រើន ខ្ញុំទាំងអស់គ្នាមិនជឿ ហើយវាថា បើមិនជឿទេឲ្យទៅមើលផ្ទះវាចុះ ខ្ញុំទាំងអស់គ្នាក៏ទៅ មើលឃើញវាមានប្រាក់ច្រើនមែនក៏ភ្នាល់នឹង វាៗថា បើខ្ញុំទាំងអស់គ្នារាប់ប្រាក់វាក្នុងមួយថ្ងៃអស់ វាឲ្យខ្ញុំយកចែកគ្នាចុះ បើរាប់មិនអស់វាមិនឲ្យទេនោះខ្ញុំទាំងអស់គ្នារាប់តាំងពីព្រឹកទល់ល្ងាចក៏មិន អស់ប្រាក់វា ត្រឡប់មកជម្រាបលោកមាតាបិតាសូមជ្រាប" ។ មហាសេដ្ឋីបានស្ដាប់ក៏ចាត់ក្រម ការឲ្យទៅមើលប្រាក់នាងពៅឲ្យជាក់ ច្បាស់ ។ នាងពៅក៏នាំទៅមើលគ្រប់ទីកន្លែង ។ ក្រមការទាំង នោះបានឃើញប្រាក់នាងពៅច្រើនប្រាកដមែន ហើយត្រឡប់មកជម្រាបមហាសេដ្ឋីសព្វគ្រប់ ។ មហាសេដ្ឋីបានជ្រាបមានចិត្តត្រេកអរណាស់ ក៏ចាត់បម្រើឲ្យទៅហៅនាងពៅនិងកូនប្រសារ មកប្រាប់ថា "កូនឯងមកនៅជាមួយមាតាបិតាវិញចុះ" ទើប មហាសេដ្ឋីបង្គាប់ក្រមការ ឲ្យកេណ្ឌរទេះក្របីគោជាច្រើន ទៅដឹកជញ្ជូនប្រាក់និងទ្រព្យសម្បត្តិនាងពៅយកមកទាំងអស់ ។ លុះមហាសេដ្ឋីជាបិតាទទួលមរណភាពទៅវេលាណា នោះប្ដីនាងពៅ និង ភរិយាបានធ្វើជាសេដ្ឋី ជំនួសបិតាតទៅ ។

About the Author

Nulla sagittis convallis arcu. Sed sed nunc. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

0 comments:

General