Button Text! Submit original article and get paid. Find out More

Sunday, September 6, 2015

រឿង : បុរសដណ្តឹងប្រពន្ធ

Game Pro Generator  |  at  2:19 PM  |   |  No comments

       កាលពីព្រេងនាយ មានបុរសម្នាក់ចង់បានប្រពន្ធ ទៅដណ្តឹងកូនគេម្នាក់ ។ ម្តាយឪពុកគេថា «បើចង់បានកូនយើងជាប្រពន្ធ លុះតែឲ្យយើងចង់ត្រាំទឹកបានបីយប់ ទើបយើងឲ្យកូនបាន» ។ បុរសនោះ ក៏ព្រមឲ្យគេចងត្រាំទឹក ដល់ត្រាំទឹកបានពីរយប់បុរសនោះឃើញភ្លើងឆេះលើកំពូលភ្នំ ក៏លើកដៃឡើងអាំងលេង ។
គេមើលមកឃើញគេថាបុរសនោះអាំងភ្លើង គេមិនឲ្យកូនគេជាប្រពន្ធឡើយ ។បុរសនោះខឹងណាស់ទៅ ប្តឹងចៅក្រម ចៅក្រមឲ្យទៅកោះម្តាយឪពុកខាងស្រីនោះមកជំនុំជម្រះ។ចៅក្រមយកសំណូកពីអ្នក ចុងក្តីក៏កាត់ថា«ចៅឯងត្រូវចាញ់គេហើយ មិនត្រូវបានកូនគេទេបើដូច្នេះចៅឯងទៅរៀបបាយមក ឲ្យយើងស៊ី» ។ ឯចៅនោះ ឮចៅក្រមកាត់ថាមិនត្រូវបានកូនគេជាប្រពន្ធ ហើយគេប្រើទៅរៀបបាយ មកឲ្យគេស៊ីផង ក៏តូចចិត្តណាស់ ដើរបណ្តើរយំបណ្តើរ ទៅប្រទះនឹងសុភាទន្សាយៗសួរថា «ថ្វីបងក៏ បានជាយំ?» ។ បុរសនោះ ប្រាប់តាមដំណើរសព្វគ្រប់ប្រការ ។ សុភាទន្សាយសួរថា « គេឲ្យបងឯងទៅ ណា? » ។ បុរសនោះថា «ឥឡូវគេប្រើឲ្យទៅរៀបបាយ » ។ សុភាទន្សាយថា « អើបងរៀបរួច មកយក អញទៅផង អញទៅជួយជំនុំឲ្យ តែអញទៅមុខជាឈ្នះហើយ បើបងឯងរៀបបាយមកស្លកុំដាក់អំ បិលប្រហុក ។ អំបិលប្រហុកដាក់ក្បែរខាងនោះស្លតែត្រីនិងបន្លែហើយ » ។ បុរសនោះឮសុភាទន្សាយអួតដូច្នោះក៏អរណាស់ ខំទៅរៀបបាយដូចបង្គាប់សុភាទន្សាយហើយក៏យក មកជូនគេពីរនាក់នឹងសុភាទន្សាយ ។ ទៅដល់ ចៅក្រមឃើញសុភាទន្សាយមក ក៏សួរថា « បងទន្សាយ មករកអ្វី?» ។ សុភាទន្សាយថា « មកជួយជំនុំក្តីលោក» ។ ចៅក្រមថា «អើចាំស៊ីបាយរួចសិន» ។ ឯចៅក្រម ដល់ស៊ីបាយនោះទៅសួរថា ស្លអ្វីក៏សាបម៉្លេះ ? » ។ សុភាទន្សាយឆ្លើយឡើងថា « ភ្លើងឆេះ លើកំពូលភ្នំថាក្តៅដល់, ចុះអំបិលប្រហុកដាក់ក្បែរនោះ ម្តេចក៏បានជាមិនប្រៃដល់? » ។ សុភាទន្សាយឆ្លើយតែប៉ុណ្ណោះ ចៅក្រមទាល់ប្រាជ្ញា ទើបកាត់សេចក្តីឲ្យបុរសនោះឈ្នះ ឲ្យបានប្រពន្ធបុរសនោះ ។

About the Author

Nulla sagittis convallis arcu. Sed sed nunc. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

0 comments:

General