Button Text! Submit original article and get paid. Find out More

Sunday, September 6, 2015

រឿង : ដង្កូវ និងក្អែក

Game Pro Generator  |  at  2:22 PM  |   |  No comments


ដង្កូវ​នោះ ។ ក្អែក​ថា ពេល​នេះ​ មាន​លាភ​បាន​ដង្កូវ​ស៊ីអញ  ក៏​ហើរ​ទៅ​ជិត​ដង្កូវ ។ ដង្កូវ​ក្រឡេក​ឃើញ​ក្អែក​ក៏​នឹក​ថា ​អា​ក្អែក​នេះ​ ខ្លួនខ្មៅ ចិត្ត​ឃោរ​ឃៅ​ នឹង​ចឹក​អញ​ស៊ី​អញឥឡូវ​ហើយ  ។ ដង្កូវ​សួរ​ក្អែក​ថា  មក​រក​អ្វីដែរបងក្អែក?  ។ ក្អែក​ប្រាប់​ទៅ​ដង្កូវ​វិញ​ថា  អញ​មក​ស៊ី​ដង្កូវ​ឯង  ។ ដង្កូវ​ថា  បើបងចង់ស៊ីខ្ញុំ លុះ​តែ​ក្អែក​ឯង​ រក​ប្រស្នា​ខ្ញុំអោយឃើញ​សិន , បើ​រក​ប្រស្នា​ខ្ញុំមិន​ឃើញ​ ស៊ីខ្ញុំ​មិន មាននិទាន​មួយ​ថា​ សត្វ​ដង្កូវ​កំពុង​តែស៊ី​ស្លឹក​ឈើ​ ក៏មាន​សត្វ​ក្អែក​មួយ​ហើរ​​រក​ចំណី​​ទៅ​ប្រទះ​​នឹង​​បាន​ទេ  ។ ក្អែក​សួរ​ថា  ប្រស្នា​ដង្កូវ​ឯង​យ៉ាង​ដូចម្ដេច​សួរ​មក​ចុះ​​អញ​នឹង​រក​ឲ្យ​ឃើញ  ។ ដង្កូវ​សួរ​ទៅ​ក្អែក​ ដូច​មាន​ត​ទៅ​នេះ :

១ ដូចម្ដេច​ ដែល​គេ​ហៅ​ថា​ ផ្អែម​ជាង​គេ​បំផុត ?

២ ដូចម្ដេច​ ដែល​គេ​ហៅ​ថា​ ជូរ​ចត់​ជាង​គេ​បំផុត ?

៣ ដូចម្ដេច​ ដែល​គេ​ហៅ​ថា​ ស្អុយ​ជាង​គេ​បំផុត ?

៤ ដូចម្ដេច​ ដែល​គេ​ហៅ​ថា​ ក្រអូប​ជាង​គេ​បំផុត ?

កាលបើ ​ក្អែក​ បាន​ឮ​ដង្កូវ​សួរ​ប្រស្នា​ទាំង​៤​បទ​នេះ​ហើយ​ មាន​សេចក្ដី​ត្រេកអរ​ជា​ទី​បំផុត​ ក៏​ស្រែក​ហ៊ោ​កញ្រ្ជៀវ​លេង​ ដោយ​គិត​ថា  ប្រស្នា​ដង្កូវ​ទាំង​៤​បទ​នេះ​ អញ​មុខ​ជា​រក​ឃើញ​ឥឡូវ​ហើយ​ នឹង​បាន​ស៊ី​ដង្កូវ​នេះ​មិន​ខាន  ទើប​ក្អែក​ឆ្លើយ​ដោះ​ស្រាយ​ប្រស្នា​ដូច​មាន​ត​ទៅ​នេះ ។

១ ដែល​គេ​ហៅ​ថា​ផ្ងែម​នោះ​ គឺ​មាន​ស្ករ​ និង​ឃ្មុំ​ ផ្អែម​ជាង​អ្វី​ទាំង​ពួង ។

២ ដែល​គេ​ហៅ​ថា​ជូរ​ចត់​នោះ​ គឺ​មាន​ម្ជូរ​ក្រូច​ឆ្មារ, អម្ពិល, ម្ជូរ​សណ្ដាន់, ម្ជូរ​ក្រសាំង, និង​ទឹក​ខ្មេះ ។

៣ ដែល​គេ​ហៅ​ថា​ស្អុយ​ជាង​គេ​នោះ​ គឺ​អាចម៍​ និង​គម្រង់​ខ្មោច​សត្វ​ទាំង​ពួង ។

៤ ដែល​គេ​ហៅ​ថា​ ក្រអូប​ជាង​គេ​នោះ​ គឺ​ផ្កា​រំដួល​ ផ្កា​ម្លិះ​ និង​ទឹក​អប់ ។

៥ ក្អែក​បាន​ដោះ​ស្រាយ​ប្រស្នា​ទាំង​៤​បទ​នេះ​ ប្រាប់​ទៅ​ដង្កូវ ។ ដង្កូវ​ថា  បងក្អែក​ ដោះ​ប្រស្នា​នេះ​មិន​ត្រូវ​ទេ  ។ ក្អែក​ក៏​ដាក់​មុខ​ស្រងូត​ និយាយ​ទៅ​ដង្កូវ​វិញ​ថា  បើ​ដង្កូវ​ឯង​ថា​ខុស​ សុំ​ឲ្យ​ដង្កូវ​ប្រាប់​ប្រស្នា​នេះ​មក​អញ​ឲ្យ​បាន​ដឹង​ផង  ។ ដង្កូវ​ប្រាប់​ទៅ​ក្អែក​វិញ​ថា  ប្រាប់​បាន​ តែ​ក្អែក​ឯង​កុំ​ស៊ី​ខ្ញុំ ទើប​ខ្ញុំប្រាប់  ។ ក្អែក​ថា  ឲ្យ​តែ​ប្រាប់​ចុះ​ អញ​មិន​ស៊ី​ដង្កូវ​ឯង​ទេ  ។ លុះ​បាន​ខ​សន្យា​ព្រម​ព្រៀង​គ្នា​យ៉ាង​ហ្នឹង​ហើយ, ដង្កូវ​ក៏​ដោះ​ស្រាយ​ប្រស្នា​ប្រាប់​ទៅ​ក្អែក​ ដូច​មាន​ពាក្យ​ត​ទៅ​នេះ :

១ ដែល​គេ​ហៅ​ថា​ ផ្អែម​នោះ​ មិន​មែន​ផ្អែម​ស្ករ​ទឹក​ឃ្មុំ​នោះ​ទេ​ គឺ​ផ្អែម​ពាក្យ​សម្ដី​ ដែល​និយាយ​ទៅ​មក​រក​គ្នា​ ដោយ​ពាក្យ​ពិរោះ​ស្មោះ​ត្រង់​រក​គ្នា, នេះ​ហើយ​ហៅ​ថា​ ផ្អែម​ជា​ទី​បំផុត ។

២ ដែល​គេ​ហៅ​ថា​ ជូរ​ចត់​នោះ​ មិន​មែន​ជូរ​ចត់​អម្ពិល​ សណ្ដាន់​ ក្រូចឆ្មារ​ ទឹក​ខ្មេះ​នោះ​ទេ​ គឺ​ពាក្យ​ផរុសវាទ​ ឃោរឃៅ​ ឥត​គួរ​ ឥត​សម​ ដែល​និយាយ​កាន់​គ្នា​ទៅ​វិញ​ទៅ​មក, នេះ​ហើយ​ហៅ​ថា ជូរ​ចត់​លើស​ ជូរ​ចត់​អ្វី​ទាំង​ពួង ។

៣ ដែល​គេ​ហៅ​ថា​ ស្អុយ​នោះ​ មិន​មែន​ស្អុយ​អាចម៍​ ឬ​ស្អុយ​គម្រង់នោះ​ទេ​ គឺ​ស្អុយ​កេរ្ត៍​ ស្អុយ​ឈ្មោះ​ ដែល​ប្រព្រឹត្ត​អាក្រក់​ក្នុង​លោក , នេះ​ហើយ​ហៅ​ថា  ស្អុយ​ច្រាស​ខ្យល់ ។

៤ ដែល​គេ​ហៅ​ថា​ ក្រអូប​នោះ​ គឺ​មិន​មែន​ក្រអូប​ក្លិន​ផ្កា​ ឬ​ទឹក​អប់​នោះ​ទេ​ គឺ​ក្រអូប​កេរ្ត៍​ឈ្មោះ​ ដែល​ប្រតិបត្តិ​ល្អ, នេះ​ហើយ​ហៅ​ថា  ក្រអូប​ជាង​គ្រឿង​ក្រអូប​ទាំងពួង ។

ក្អែក​បាន​ស្ដាប់​ប្រស្នា​ទាំង​នេះ​ហើយ​ ឈប់​ស៊ី​ដង្កូវ​ ហើយក៏ហើរចេញទៅដោយក្តីអៀនខ្មាស។

About the Author

Nulla sagittis convallis arcu. Sed sed nunc. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

0 comments:

General