កាលមួយនោះ មានបុរសម្នាក់ឈ្មោះកំបិវាក្រហើយបញ្ញា ខ្សោយផង។ វារស់នៅក្នុងខ្ទមមួយតែម្នាក់ឯង គ្មានអ្នក ណាចង់រៀបការជាមួយវាទេ ព្រោះវាមានស្មារតីតិច។ល្ងាចមួយមាន ស្រីក្មេងម្នាក់បានចូលមកដល់មាត់ទ្វារ ផ្ទះវាហើយសួរថា តើនាងអាចគេងមួយយប់ក្នុងខ្ទម នេះបានរឺទេ។តាំងពីដើមមក កំបិ មិនដែលប្រទះឃើញ ស្រីណាល្អយ៉ាងនេះសោះវារីករាយនឹង អោយនាងចូលក្នុង ផ្ទះវាណាស់។ យប់នោះក្រោយពីអាស្រ័យអាហារយប់ហើយ ស្រីក្មេងសួរថា «លោកហាក់ដូចជារស់នៅម្នាក់ឯងខ្ញុំក៏ មានតែម្នាក់ឯងដែរតើលោកចង់បានខ្ញុំជាភរិយារឺទេ?»។
អាពាហ៍ពិពាហ៍ធ្វើអោយ កំបិ សប្បាយរីរាយណាស់ ប៉ុន្ដែក៏ ធ្វើអោយវាពិបាកចិត្ដណាស់ដែរ ដើម្បីបង្ហើយការងារ។ វាជាប់ចិត្ដនឹងប្រពន្ធក្មេងណាស់ទាល់តែមិនអោយនាង បាត់មុខពីវា សូម្បីមួយស្របក់ក៏ដោយ។ នៅពេលដែលវាធ្វើស្បែកជើងចំបើជារឿយៗស្បែកជើង នោះមាន បន្ដោយរហូតប្រាំរឺប្រាំមួយចំអាមដោយមិន ដឹងខ្លួនផង ព្រោះបុរសជាប្ដីអាត់តែសំលឹងមើលប្រពន្ធ មិនមើលការងារសោះ។ នៅពេលធ្វើអាវភ្លៀងចំបើងក៏ដូចនេះដែរជួនកាលអាវ នេះមានប្រវែងរហូតដល់ដប់រឺម្ភៃចំអាម ព្រោះបុរសនេះសំ លឹងមើលតែអ្វីៗដែលប្រពន្ធវាកំពុងធ្វើមិនបាន ប្រុង ប្រយ័ត្នមើលការងាររបស់វាទេ។ គ្មាននរណាអាចពាក់អាវភ្លៀងវាបានឡើយ។រួចមកវាក៏ទៅធ្វើការឯចំការ មួយស្របក់ម្ដងៗវារត់មកផ្ទះវិញ ស្រែកហៅ «ប្រពន្ធសំលាញ់អើយ! អូននៅទីនេះរឺ? ហេតុនេះ វាគ្មានបានបំពេញការងារច្រើនទេ ក្នុងមួយថ្ងៃៗ។ ប្រពន្ធពោលថា «គាត់នឹង មិនចង់ធ្វើការទេ!» ដូចនេះនាងទៅទីក្រុងអោយសិល្បករម្នាក់គូររូបនាង។ នាងយករូបមកផ្ទះវិញ ហើយប្រាប់ កំបិថា «បង! នេះនែរូបខ្ញុំ។ សូមយករូបនេះទៅព្យួរនឹងដើមមននៅជិតបងទៅ បងអាចឃើញរូបនេះនៅពេលកំពុងធ្វើការក្នុង ចំការ បងមិនបាត់មុខខ្ញុំយូរទេ» កំបិធ្វើតាមនាងប្រាប់ មួយស្របក់ម្ដងៗ វាឈប់ធ្វើការដើម្បីមើល រូបប្រពន្ធវាប៉ុន្ដែមិនយូរ ប៉ុន្មានវាក៏រត់មកផ្ទះជាញយៗទៀត។ ថ្ងៃមួយមានខ្យល់បក់មួយវឹបកួចយករូបនោះ ហើយបំប៉ើងទៅលើមេឃ កំបីតាមចាប់រូបនោះដែរ ប៉ុន្ដែមិនយូរប៉ុន្មាន រូបក៏រសាត់បាត់ពីភ្នែកវាទៅ។ កំបិយំស្បែបៗ រត់ទៅផ្ទះប្រាប់ប្រពន្ធ នាងបាន លួងលោមថា «បងសំលាញ់! កុំព្រួយ ខ្ញុំនឹងទៅទីក្រុងរករូបគំនូរមួយទៀតមកអោយបង»។ ក្នុងរយៈពេលនោះ រូបគំនូរទីមួយប៉ើងតាមខ្យល់ ហើយទីបំផុតក៏ធ្លាក់ប៉េលប៉ោលចុះដល់សួនក្នុង វិមានមួយ។ លុះឃើញរូបគំនូរ ម្ចាស់វិមានចាប់ចិត្ដស្នេហាលើរូបស្រីក្នុងគំនូរនោះលោកគិតយ៉ាងនេះ «បើរូបគំនូរដូចនេះ មុខជាមានមនុស្សពិតមិនខាន»។ រួចលោកក៏បញ្ជាបំរើអាយដើររក ស្រីនោះដល់ ឃើញអោយចាប់យកនាងមកជូនលោកកុំបង្អង់។បំរើដើរពីភូមិមួយទៅភូមិមួយ ដោយកាន់រូបគំនូរ ទៅផង គេសួររកតើមានអ្នកស្គាល់ស្រីនោះរឺទេ។ ទីបំផុត គេទៅដល់ភូមិដែល កំបិរស់នៅ បំរើសួរអ្នក ភូមិដោយបង្ហាញរូបគំនូរផង «តើអ្នកស្គាល់រូបនេះរីទេ»ដោយបានឃើញរូបគំនូរអ្នកភូមិទាំងនោះ ឆ្លើយភ្លាម «អូ! នេះជាប្រពន្ធ កំបិ ទេតើ!» ប្រាកដមែន លុះបំរើទៅដល់ខ្ទម កំបិ ក៏ឃើញស្រីម្នាក់រូប ស្អាត។ មុខដូចរូបក្នុងគំនូរបេះបិទ «យើងមកចាប់នាងយកទៅជូនចៅវហ្វាយយើងហើយ» ពួកគេនិយាយហើយប៉ុនប៉ងនាំនាងចេញទៅ។ កំបិអង្វរ «សូមមេត្ដាកុំចាប់យកនាងទៅ» តែឥតអំពើឡើយ វាស្រែកទ្រហោយយំយ៉ាងខ្លាំងទាល់តែទឹកភ្នែកក្លាយជាថ្លុកមួយបន្ដាយ មួយជំ ហាន។ប្រពន្ធនិយាយ «បងកំបិ កុំស្រែកយ៉ាងនេះ យើងមិនអាចអ្វីគេកើតទេក្នុងពេលនេះ តែសូម ស្ដាប់ខ្ញុំអោយមែនទែន។ យកដើមស្រល់សំរាប់តុបតែងក្លោងទ្វារទៅជាមួយផង ពេលនោះយើងនឹង បានជួបគ្នា ហើយកិច្ចការយើងនឹងបានសំរេច» នាងមិនទាន់ទាំងបាននិយាយអ្វីច្រើនទៀតផង គេក៏ចាប់យកនាងចេញតំរង់ទៅវិមាន។ រាល់ៗថ្ងៃ កំបិនឹកមមៃថាតើដល់ពេលត្រូវទៅរកប្រពន្ធវា ហើយរឺនៅ?។ ទីបំផុតមានគេនិយាយប្រាប់វាថាឥលូវដល់ពេលបុណ្យចូលឆ្នាំថ្មីហើយវាចេញដំនើរតំរង់ ទៅវិមានដោយបាននាំយកមែកស្រល់មួយបាច់ធំ ទៅផង។ បន្តិចទៀតវានឹងបានជួបមុខប្រពន្ធសំលាញ់ចិត្ដវិញហើយ! លុះទៅដល់មាត់ទ្វារវិមាន កំបិ ស្រែក ពពាយនាយថា «ដើមស្រល់! ដើមស្រល់! ដើមស្រល់ល្អសំរាប់បុណ្យចូលឆ្នាំថ្មី!» ប្រពន្ធបានលឺសំលេងប្ដី ក៏ញញឹមពីក្នុងវិមានមក។ នេះជាលើកដំបូងហើយដែលនាងបានសើចតាំងពីពេលដែលគេចាប់នាងយកមកដាក់ក្នុងវិមាន។ ម្ចាស់វិមានសប្បាយណាស់ ដោយបានឃើញនាងរីករាយយ៉ាងនេះ។ លោកបញ្ជាបំរើទៅហៅអ្នកលក់ដើមស្រល់ចូលមក។ លុះឃើញកំបិមកដល់នាងប្រពន្ធរិតតែរីករាយជាងមុនទៅទៀតនាងសំលឹងមើលវាយ៉ាងពព្រាយ ទាល់តែម្ចាស់វិមានគិតក្នុងចិត្ដថា «បើអ្នកលក់ដើមស្រល់ធ្វើអោយនាងរីករាយយ៉ាងនេះ អញគួរ តែធ្វើជាអ្នកលក់ដើមស្រល់វិញម្ដង»។
ម្ចាស់វិមានក៏បញ្ជាកំបិអោយប្ដូរសំលៀកបំពាក់ជាមួយខ្លួន លុះស្លៀកពាក់ខោអាវកញ្ចស់ដូច ជាអ្នកលក់ដើមស្រល់ហើយ ម្ចាស់វិមានដើរចុះ ដើរឡើងក្នុងសួនដោយស្រែកពពាយនាយថា «ដើមស្រល់! ដើមស្រល់! ដើមស្រល់ល្អសំរាប់បុណ្យចូលឆ្នាំថ្មី!»។ ធ្វើយ៉ាងនេះនាំអាយប្រពន្ធកំបិ កាន់តែសប្បាយចិត្ដឡើង។ នាងទះដៃដ៏ស្រួចរបស់នាង ហើយសើចក្អាកក្អាយអស់ពីដួងចិត្ដ។ ម្ចាស់វិមានរីករាយខ្លាំងណាស់ដោយបានឃើញនាងសើច ហើយក៏តាំងរាំរែកជុំវិញសូនដោយពុនដើមស្រល់ពីក្រោយខ្នងផង។ «ដើមស្រល់! ដើមស្រល់ល្អៗ!» គេពពាយនាយហើយ ពពាយនាយទៀត។ គេរាំ រារិលជុំវិញសួន ហើយចេញផុតពីមាត់ទ្វារវិមាន ដោយមិនទាំងដឹងខ្លួនផង។
លុះម្ចាស់វិមានចេញផុតទៅក្រៅភ្លាម ប្រពន្ធកំបិប្រាប់បំរើអោយបិទទ្វារវិមានមួយរំពេច។ មួយសន្ទុះក្រោយមកម្ចាស់វិមានដឹងថាខ្លួនមិនមែននៅក្នុងសួនទេ។ គេក៏ដើរទៅកាន់ទ្វារវិមាន តែងឿងឆ្លល់ជាខ្លាំងដោយឃើញទ្វារបិទជិតបើកអោយអញចូល! អោយអញចូល! គេស្រែកហៅ តែគ្មាននរណាឆ្លើយតបវិញសោះ។ នៅក្នុងវិមាន កំបិ និងប្រពន្ធដ៏ឈ្លា សវៃរបស់គេមានរបស់ទ្រព្យគ្រប់បែបយ៉ាងដូចចិត្ដប្រាថ្នាហើយក៏រស់នៅយ៉ាងសុខសាន្ដនិងរីករាយពី
ពេលនោះមក។
0 comments: