ដែលអ្នកស្រុកហៅថា"ភ្នំប្រសិទ្ធ"គឺសំដៅយកភ្នំពីរនៅទន្ទឹមគ្នាប៉ុនែ្តដោយការចែកព្រំប្រទល់ស្រុក នៅខេត្តកណ្តាលភ្នំពីរនេះក៏គេត្រូវរំលែកធ្វើជាខ័ណ្ឌព្រំប្រទល់ស្រុក ចំកណ្តាលជ្រលងភ្នំគឺភ្នំខាងលិច ចូលក្នុងឃុំម្កាក់ស្រុកអង្គស្នួលឯភ្នំខាងកើតនៅក្នុងឃុំឈ្វាំងស្រុកពញាឮខេត្តកណ្តាលដូចគ្នា។ ភ្នំទាំងពីរនេះភ្នំខាងលិចមិនមានរឿងរ៉ាវឬកនែ្លងបរមបុរាណអ្វីគួរគប្បីនិងលើកយកមកអធិប្បាយ ទេគឺមានតែភ្នំខាង កើតប៉ុណ្ណោះដែលមានរឿងរ៉ាវច្រើនមានដំណែល ចាស់ៗទាក់ទងនិងរឿងព្រេង យ៉ាងច្រើន។កាលពីដើមអ្នកស្រុកច្រើនទុកភ្នំនេះជាកនែ្លងសក្តិសិទ្ធិសំរាប់អ្នកសែ្វងបន់ស្រន់ឲ្យ សំរេច ប្រាថ្នាណាមួយឬធ្វើការសាងសីលភាវនានៅទីនោះ តែនៅសម័យបច្ចុប្បន្ន ជំនឿទាំងនោះ ក៏ខ្សោយ បន្តិចម្តងៗទៅតាមការវិវត្តន៍នៃអារ្យធម៌។ ហេតុនេះទីភ្នំនេះឯងទៅជាទីទេសចរណ៍មួយសំរាប់អ្នក ស្រុកជិតឆ្ងាយធ្វើដំណើរទៅកំសាន្តនៅរាល់ពេលដែលបានទំនេរលំហែពការងារ។សព្វថៃ្ងបើទៅតាម រថយន្តត្រូវទៅតាម ផ្លូវជាតិលេខ៥ គឺផ្លូវពីភ្នំពេញទៅបាត់ដំបង លុះទៅដល់គីឡូម៉ែត្រលេខ៣៨ ជិតដល់ ផ្សារឧត្តុង្គ មានផ្លូវជាតិលេខ២៦បែកចូលទៅខាងឆេ្វងដៃចូលទៅតាមផ្លូវនេះអស់ចំងាយ ១៦គីឡូម៉ែត្រទៀតទើបត្រូវបត់ចូលតាមផ្លូវលំមួយនៅខាងឆេ្វងដៃបន្តទៅទៀតទើបដល់ជើងភ្នំនេះ។ នៅនិងចងេ្កះភ្នំផែ្នកខាងជើង មានព្រះវិហារមួយ គ្របប្រក់លើព្រះពុទ្ធបដិមាករ ចូលនិព្វានមួយអង្គ សាងដោយថ្មយ៉ាងធំមានបណ្តោយ ប្រមាណ ២៧ម៉ែត្រ។ ត្រង់នេះអ្នកស្រុកហៅថា "កនែ្លងព្រះនិព្វាន" នៅខាងក្រោម កនែ្លងព្រះនិញ្វននេះ បន្តិច មានរូងដីមួយកនែ្លងទទឹងប្រមាណ៥ម៉ែត្របណ្តោយ ៦ម៉ែត្រ ជារូងទាល់ តែមានមកពី អងែ្វងកាលហើយ។ខាងកើតរូងដីនេះបន្តិចមានថ្មមួយផែនយ៉ាង ធំ ហើយមានសភាពចំឡែក ត្រង់មានស្នាមជើងសេះ និងជើងទ្រុឌ នៅជាប់និងថ្មនោះ ប៉ុនែ្តដោយ សារពេលវេលាយូរពេក សព្វថៃ្ងក៏រលប់ខ្លះៗទៅហើយ។ ខាងត្បូងថ្មដាមានស្នាមនេះមានខឿនថ្មមួយក នែ្លង អ្នកស្រុក ហៅថា "ឥសីចង្រ្កង"។ លុះឡើងដល់កំពូលភ្នំមានព្រះវិហារមួយជាសំណង់ចាស់បុរាណ ដែលមានទទឹង ៨ម៉ែត្រ បណ្តោយ១៥ម៉ែត្រ អ្នកស្រុកសន្មត់នាមព្រះវិហារនេះហៅថា "វិហារត្រៃត្រឹង" ។ អំពីរឿងព្រេងដែលទាក់ទងទីកនែ្លងទាំងនោះ មានដោយឡែកៗពីគ្នា៖
អំពីរូងដី និងឥសីចង្រ្កមចំពោះទីកនែ្លងទាំងពីរនេះមានរឿងព្រេងតែមួយ គឺរឿង "បក្សីចាំក្រុង"។
សេចក្តីដំណាលថា : កាលដែលសេ្តចដំបងក្រញូង ជ្រែករាជនោះក៏បានឡើងគ្រប់ គ្រងរាជ រហូតមក។ ប៉ុនែ្តរាជសម្បត្តិនេះពុំបានសុខសាន្តទេនៅរយៈពេលតែ៧ឆ្នាំ និង៧ខែប៉ុណ្ណោះ មានអ្នកមានបុណ្យ ម្នាក់គឺពញាក្រែកមកដណ្តើមរាជជាបន្តទៅ ទៀតដំណើររឿងមុននិងបានរាជទៅព្រះបាទពញាក្រែក នោះ ព្រះបាទដំបងក្រញូង បានធ្វើទុក្ខទោសដល់ក្សត្រអង្គមុនសន្ធឹក ណាស់ហេតុនេះបានជាពៀរ វេរាមកដល់ព្រះ អង្គវិញ គឺក្រោយដែលព្រះបាទពញាក្រែក ឡើង សោយរាជហើយក៏ចេញបញ្ជាឲ្យ ចងអាឃាតព្យាបាទវិញដែរ។ ប៉ុនែ្តនេះពេលនោះមានអ្នកម្នាងមួយនោះមានគភ៌រត់ ទៅពួនស្នាក់នៅ និងលំនៅរាជសណ្តានជារាស្រ្ត។ ថៃ្ងមួយមានហេតុភេទចំឡែកជា ប្រផ្នូល ព្រះបាទពញាក្រែកក៏ហោរា គន់គូរមើល ហោរាក្រាបទូលថា មានអ្នកមាន បុណ្យម្នាក់ទៀតចាប់បដិសន្ធិក្នុងផៃ្ទរបស់អ្នកម្នាងនៃ សេ្តចដំបងក្រញូងស្ថិតនៅទិស ណាៗ ក៏ប្រាប់គ្រប់សព្វ។ វេលានោះព្រះបាទពញាក្រែកក៏ឲ្យពិជឃាត តាមរកឃើញ យកមកកាប់ សំលាប់ចោលទៅ ។ តែពេលកាប់នោះ ទារកនេះឯងក៏រត់ឡើងពីពោះទៅ ក្នុងទ្រូងម្តាយ លុះត្រាតែពិជឃាតទៅផុតទើបទារកចេញពីផៃ្ទមា តាមកនៅកណ្តាលវាលពេលនោះ មានសត្វបក្សីមួយធំឃើញទារកនៅកណ្តាលវាលដូច្នោះក៏ចុះមកកាង ស្លាបគ្របដណ្តប់ទារកកុំឲ្យក្តៅ ជួនជាមានបុរសម្នាក់ឈ្មោះតាគោហេគាត់ព្យួរដីហើយដើររូតរះទៅផ្ទះប្រទះឃើញទារកនេះគាត់ក៏បីយក កុមារទៅទុកថែរក្សាអស់រយៈពេល ៧ឆ្នាំ សេ្តចអោយហោរាគន់គូរម្តងទៀតព្រះអង្គជ្រាបថាអ្នក មានបុណ្យនោះមិនទាន់ស្លាប់ទេទ្រង់ត្រាស់ឲ្យយកកេ្មង៧ឆ្នាំទាំងអស់មកផ្តិតមើលក្រយ៉ៅដៃ។ពេលនោះតាគោហេក៏ត្រូវគេកេណ្ឌឲ្យយកចៅចិញ្ចឹមគាត់មកផ្តិតដែរ ស្រាប់តែមានរូបកងចក្រ នៅបាតដៃចៅគាត់ ដែលត្រូវគេយកទៅប្រហារចោល ព្រោះសំគាល់ថាជាអ្នកមាន បុណ្យ ប៉ុនែ្តតាគោ ហេលួចកញ្ឆក់ចៅពររត់គេចដោយមានសត្វកាងស្លាបគ្របពីលើរហូតទាល់តែបាត់ផុតពីមុខបណ្តា ជន អ៊ូអរទៅ សេនាអាមាត្រនាំគ្នាតាមកិតដែរ តែពុំទាន់។តាគោហេនាំកុមារនេះពីស្រុកមួយទៅស្រុក មួយដូចជា កាត់ទនេ្លធំ ត្រង់រកាកោងឆ្លងទៅល្វាទេរ ដល់វិហារសួរតែពុំបាត់ភិតភ័យសោះត្បិតទ័ព គេចេះ តែដេញតាមពុំឈប់ឈរ។ កាលនោះគាត់នាំកុមាររត់ពីវិហារសួរ ឆ្លងទនេ្លមកខាងលិច ហើយឆ្លងកាត់ភូមិកែ្បរមាត់ទនេ្លទៅរកទីភ្នំ ដើម្បីស្រួល ពួនស្នាក់អាស្រ័យ។ គាត់ទៅពួននៅភ្នំមួយ ក្នុងខេត្តសំរោងទង (ដែលសព្វថៃ្ងហៅថា ភ្នំប្រសិទ្ធិ នេះ)។ ទីភ្នំនេះ ពុំមានជនសាមញ្ញណាទៅដល់ទេ កាលពីសម័យនោះ។ដូចេ្នះហើយបាន ជាតាគោហេយល់ឃើញថាជាទីសុខសាន្ត។ មិនតែប៉ុណ្ណោះទីនោះ ឯងជាទី អាស្រមបទនៃពួកឥសីទាំងឡាយធ្វើចង្រ្កមភាវនារាល់ថៃ្ងផងតាំង ពីមកនៅកនែ្លងនេះ ក៏បានប្រកបនិងសេចក្តីសុខស្រួលមែន។ លុះដល់ព្រះបាទពញាក្រែកសោយរាជ្យ អស់កាលដ៏យូរមក ក៏សោយព្រះទីវង្គតទៅទើបមន្រ្តីរាជការទាំងអស់ស៊ើបសួរ រករាជកុមារ ជាបុត្រអតីតមហាក្សត្រ ដើម្បីដងែ្អឡើង គ្រងរាជ្យ។ទទួលពេលនោះលេច ឮល្បីព្រះរាជកុមារ ព្រះរាជបុត្រមួយព្រះអង្គដែលនៅ ជាមួយតាគោហេហើយដែលអ្នកស្រុកស្គាល់ព្រះនាមថា"បក្សីចាំក្រុង"ព្រោះតាគោហេបានថ្វាយ នាមនេះតាំងពីគាត់ ឃើញបក្សីតាម កាងស្លាប លើរាជកុមារពីតូចនោះមកម៉េ្លះ។អស់ពួកសព្វ មុខមន្រ្តីនាំគ្នា ទៅដងែ្អយកព្រះរាជកុមារបក្សីចាំក្រុង ហើយរៀប អភិសេកគ្រងរាជ្យសម្បត្តិទៅ។ ក្រោយពីបានគ្រងរាជ្យហើយ ព្រះអង្គក៏ចាត់ឲ្យសាងព្រះពុទ្ធរូបព្រះវិហារទុកជាទីគោរព នៅលើភ្នំនេះ ហើយសន្មត នាមទីភ្នំនេះថា : "ភ្នំបៈសីសិទ្ធិ" បានន័យថា ភ្នំរបស់ឥសី សឹងប្រកបតាមប្រាថ្នា ព្រោះកាលដែលរស់នៅលើភ្នំនេះតាគោហេតែងតែបន់ស្រន់ជារឿយៗសុំបួងសួងឲ្យរាជកុមារ បានឡើងសោយ រាជ្យ លុះឥឡូវ នេះក៏បានសម្រេច ដូច ប្រាថ្នាមែនទើបបានជាសន្មតទីនេះថា ដូចេ្នះ។ អំពីផែនថ្មមានស្នាមជើងសេះចំពោះស្នាមជើងសេះនៅលើផែនថ្មតាមចាស់ ទុំនិយាយថា : ទាក់ទងមកពីរឿង ចៅឫទ្ធិសែននិងនាងកង្រី ត្រង់ដែលឫទ្ធិសែនយកសំបុត្រនាង សន្ធមា ទៅឲ្យនាងកង្រី ហើយទោដេកស្នាក់នៅកែ្បរទីអាស្រមបទនៃមហាឥសី។ ពេលនោះមហាឥសីលួចមើល សំបុត្រឃើញនាងសន្ធមាបង្គាប់ឲ្យនាងកង្រីជាកូន សំលាប់កុមារនេះចោលទៅ នៅពេលដែលទៅដល់ ឥសីក៏លួចហែកសំបុត្រចោល កែ្លងសំបុត្រសាជាថ្មី ឲ្យនាងកង្រីទទួលយក បុរសនេះធ្វើជាប្តី កាលបើឃើញកុមារ នេះទៅដល់។ គឺត្រង់កនែ្លងនេះហើយ ដែលមានផែនថ្មីធំ នៅទៀបកនែ្លង ឥសីចង្រ្កម គឺនៅពេលកុមារឫទ្ធិសែន ត្រលប់មកវិញ ដោយប្រញាប់ប្រញាល់រត់ចោលនាងកង្រី នោះ ក៏មកកាន់ទីកនែ្លងនេះទៀត បានជួបនិងឥសី ឥសីឲ្យទានស្លឹកឈើហើយឲ្យ ហោះរត់។ គឺលើផែនថ្មនេះហើយដែលឫទ្ធិសែនចាប់បំផាយសេះលោតផ្លោះហោះឡើង បានជាមានស្នាម ជើងសេះ ទ្រុឌនៅជាប់និងផ្ទាំងថ្មត្រង់នោះឯង។
បើពោលដោយសងេ្ខបទៅ បុរាណដ្ឋាននេះជាទីដំណែលអំពីមហាក្សត្រអង្គណាមួយក្នុងអតីតកាល មែន ប៉ុនែ្តពុំមានដានខាង អក្សរចារិកឲ្យ ច្បាស់លាស់ យកជាពត៌មាន ពិតប្រាកដប្រជាបានឡើយ យើងយល់បានត្រឹមតែសេចក្តី សន្និដ្ឋានប៉ុណ្ណោះដោយ សងេ្កតយកតាមរូបភាព ទីកនែ្លងនិងសេចក្តី និទានខ្លះ របស់អ្នកស្រុកដែលចេះតែចាំត ៗគ្នា ប៉ុណ្ណោះ។ដូចេ្នះបើយើងសន្មតកំណត់ឲ្យដាច់ស្រេច ថាក្សត្រអង្គណាជាអ្នក កសាង ឬការកសាងនេះ ពីក្នុងរជ្ជកាលណានោះពុំទាន់បាននៅឡើយទេ ការងារនេះ នៅក្នុងការស្រាវជ្រាវ តែរាល់ថៃ្ង។ ក្រៅអំពីសេចក្តីពិចារណារិះរេខាងទីតាំង និងប្រវត្តិ ពង្សាវតារដែលយើងលើកយក រឿងព្រេងមកបញ្ជាក់តាមលំអានអ្នកស្រុកចេះចាំតៗគ្នាមកនេះយើង ងាកបែរ ទៅខាងទេសភាព នៃព្រឹក្សានៅលើទីនេះម្តង។ តាមពិតភ្នំនេះពុំមែនជាព្រៃស្រោង ប្រកបដោយឈើធំឡើយ សភាពព្រៃ ជាសភាពព្រៃរបោះ ដែលមានតែ កូនឈើតូចៗ គ្របដណ្តប់លើ ដីខ្សាច់សៗនៅចន្លោះដុំថ្មធំៗ ហើយថ្មទាំងនោះភាគច្រើនក៏មាន ពណ៌សដែរ។ ហេតុនេះបានជាភ្នំ នេះទៅជាកនែ្លងយក ថ្មសំរាប់ធ្វើផ្លូវរថភ្លើងនិងយក មកប្រើប្រាស់សព្វយ៉ាងនៅក្នុងក្រុងភ្នំពេញ សព្វថៃ្ង។ រួមសេចក្តីមកភ្នំប្រសិទ្ធិសព្វថៃ្ង ជាទីទេសចរណ៍ សំរាប់ជនរួមជាតិយើងយ៉ាងសំខាន់ដែរ បានជាមានរថយន្ត ទេសចរណ៍ចេញចូលជាញឹកញាប់រៀងរាល់ថៃ្ងអាទិត្យនិងថៃ្ងបុណ្យផេ្សងៗដែល អ្នកធ្វើការងារបានឈប់សំរាក។
0 comments: