ថ្ងៃមួយអ្នកនេសាទទុរគតម្នាក់បានឃើញត្រីតូចមួយពណ៌មាសនៅ ជាប់នឹងសំណាញ់របស់គាត់។ ជិតជាចម្លែកអស្ចារ្យត្រីនោះចេះនិយាយទៅកាន់បុរសនោះ។ ត្រីមាសនោះអង្វរអ្នកនេសាទអោយ ដោះលែងខ្លួនទៅវិញទៅ នោះត្រីមាសនឹងផ្តល់លាភសក្ការៈជាទីគាប់ចិត្តដល់អ្នកនេសាទ។ អ្នកនេសាទក៏យល់ព្រមលែងត្រីមាសទៅក្នុងទឹក។ ប៉ុន្តែត្រីមាសបានផ្តាំថាមិនត្រូវអោយអ្នកដ ទៃដឹងអំពីរឿងនេះឡើ យ។
លុះអ្នកនេសាទត្រប់មកផ្ទះវិញស្រាប់តែឃើញខ្ទមកំសត់របស់ខ្លួន ក្លាយទៅជាវិមានដ៏ស្កឹមស្កៃ ហើយភរិយារបស់ខ្លួនទៀតសោតមានសំលៀកបំពាក់យ៉ាងស្រស់ឆើតឆាយប្រៀបដូចជា ម្ចាសក្សត្រីយ៍។ អ្នកនេសាទមានចិត្តរីករាយយ៉ាងខ្លាំង។ ប៉ុន្តែភរិយារបស់អ្នកនេសាទនៅមិនសុខមិនសាប់ចង់ដឹងពីមូលហេតុដែល នាំអោយពួកគេបាន ទ្រព្យសម្បត្តិទាំងនេះមក។ នាងទទូចសួរអ្នកនេសាទជាប្តីទាល់តែអ្នកនេសាទនោះប្រាប់តាមដំណើរ ដើមទង។ និយាយមិនទាន់ផុតពីមាត់ផងស្រាប់តែវិមានស្កឹមស្កៃក្លាយមកជា ខ្ទមកំសត់ដូចដើមវិញហើយទ្រព្យរបស់ផ្សេងទៀតក៏រលាយបង់អស់ដែរ៕

0 comments: