Button Text! Submit original article and get paid. Find out More

Sunday, September 6, 2015

រឿង : មាយាស្ត្រី

Game Pro Generator  |  at  2:20 PM  |   |  No comments

        ពីព្រេងនាយមានបុរសម្នាក់មានប្រពន្ធនៅជាមួយគ្នាតែ ពុំមានកូនដល់យូរទៅប្រពន្ធនោះមានសាហាយនាំមកដេកជា មួយក្នុងផ្ទះ តែសព្វថ្ងៃ។ថ្ងៃមួយប្ដីទៅជីកដំឡូវក្នុងព្រៃដល់ថ្ងៃក្ដៅ ចូលអា ស្រ័យនៅខ្ទមអ្នកតាមួយ។ ប្រពន្ធរៀបអីវ៉ាន់ទៅបន់ អ្នកតានោះអោយទៅធ្វើប្ដីអោយ ស្លាប់នឹងយកសាហាយធ្វើប្ដី រៀបស្រេចហើយក៏យកអីវ៉ាន់នោះដើរចូលទៅក្នុងខ្ទមអ្នកតា។
ប្ដីឃើញប្រពន្ធដើរចូលទៅក្នុងខ្ទមអ្នកតាក៏នឹកឆ្ងល់ថា«ប្រពន្ធ អញវាមករកអ្វីក្នុងខ្ទមអ្នកតានេះ» គិតហើយក៏ចូលទៅពួន ក្រោយខ្នងរូបអ្នកតាលបស្ដាប់ប្រពន្ធ ។ ឯប្រពន្ធក៏ចូលទៅ អុចទៀនធូបហើយនិយាយបន់អ្នកតាថា« ខ្ញុំមិនចង់យកប្ដីខ្ញុំទេ ខ្ញុំយកប្ដីទៀតសូមអ្នកតាកាច់ប្ដីខ្ញុំអោយស្លាប់ទៅ ខ្ញុំនឹងថ្វាយ ជ្រូក១ ។ ប្ដីលឺដូច្នោះ ក៏ឆ្លើយឡើងពីក្រោយអ្នកតាថា« អើបើនាង មានសាហាយ ហើយចង់អោយអញកាច់ប្ដីនាង អោយស្លាប់នោះងាយទេ វិលទៅផ្ទះវិញ ត្រូវរកមាន់ក្រាប ទាំងមេទាំងពងមួយសំបុកស្ងោរអោយប្ដីនាងស៊ីទៅវាស្លាប់ហើយ» មេនោះលឺដូច្នោះស្មានថា អ្នកតាបង្គប់ ក៏ប្រញាប់វិលទៅផ្ទះ រកទិញបានមេមាន់ក្រាបមួយសំបុកស្ងោរទុកអោយប្ដីស៊ី ដើម្បីអោយស្លាប់ ហើយនឹងយកសហាយ ។ លុះដល់ព្រលប់ប្ដីមកពីជីកដំឡូងដល់ហើយសួរថា «គេហ៍អើយ !បានអីស៊ីបាយ?»។ មេនោះឆ្លើយថា «ខ្ញុំបានមាន់ក្រាបមួយសំបុកស្ងោរទុកអោយអ្នក» ប្ដីថា «រៀបបាយមកស៊ី » ។ប្រពន្ធក៏លើកបាយទាំងមាន់ក្រាបមកអោយប្ដីស៊ីប្ដីស៊ីអស់មាន់ហើយ ធ្វើជាឈឺដេកថ្ងូរហ៊ឹៗ ។ មេនោះអរណាស់ គិតស្មានថាប្ដីឈឺមែនត្រូវនឹងពាក្យអ្នកតាបង្គាប់ហើយដ្បិត លឺថ្ងូរ ឯប្ដីក៏ធ្វើជាដេកទៅ មេនោះគិតស្មានថាប្ដីស្លាប់ក៏បើកទ្វារនាំយកសាហាយចូលទៅដេកជា មួយ។ អ្នកទាំងពីរកំពុងតែនិយាយគ្នាប្ដីក៏ក្រោកឡើងអង្អុយហៅប្រពន្ធមកប្រាប់ថា «រងារណាស់ »។ ឯបុរសសាហាយ ឃើញប្ដីមេនោះក្រោកឡើងអង្គុយដូច្នោះស្ទុះរត់ពុំទាន់ក៏ចូលទៅពួនក្នុងពាងធំមួយ នៅខាងដំនេក សំងំចាំប្ដីនោះដេកខ្លួននឹងចេញពីពាងនោះទៅដេកនឹងស្រីនោះទៀត ។
ប្ដីបានឃើញតែធ្វើជាមិនឃើញមិនដឹង ប្រាប់ប្រពន្ធថា « រងារណាស់ ឯងដាំទឹកអោយគ្នាមុជបន្តិច នឹងអាលស្លាប់ » មេនោះលឺថា ចង់ស្លាប់ដូច្នោះអរណាស់ ដ្បិតត្រូវ នឹង ពាក្យដែលទៅបន់អ្នកតា។ លុះប្រពន្ធដាំទឹកពុះហើយ ប្ដីថា «ទៅដងទឹកត្រជាត់បាន ១ក្អមមក យកមកលាយ នឹងទឹកក្ដៅនេះ »។ ប្រពន្ធលឺប្ដីប្រើដូច្នោះក៏យកក្អមចេញទៅដងទឹក។ ប្ដីឃើញប្រពន្ធទៅបាត់ក៏ក្រោកឡើងដើរទៅ លើកទឹកពុះ១ខ្ទះនោះ យកទៅស្រោចលើសាហាយនៅក្នុងពាងនោះស្លាប់ទៅហើយចូលទៅដេកធ្វើជា ឈឺថ្ងូរហ៊ឹៗទៀត។មេនោះវិលពីដងទឹកវិញ មើលទៅឃើញសាហាយត្រូវទឹកក្ដៅរួញសសៃដូចគេដកក ចេញ ពីពាងមកក៏អោនខ្សឹបថា«ថ្វីក៏មិនអោនទៅ វាមិនទាន់ដេកទេ »។ អានោះនៅឆ្ងក់ដដែល មេនោះយកដៃទៅចាប់ច្រមុះទៅត្រូវស្លឹកត្រចៀករហែកជ្រុះទាំងសក់ទើបដឹងថាប្ដីស្រោចទឹកក្ដៅ ស្លាប់សាហាយទៅហើយ ក៏ពុំស្ដីយកគ្របពាងមកគ្រប ហើយយកទឹកមកអោយប្ដីងូត។ ឯប្ដីក៏មិនស្ដី ទឹកក៏មិនងូត ប្រាប់ប្រពន្ធថាអញគ្រាន់បើហើយ ហើយហៅប្រពន្ធចូលដេកទៅ ។
លុះព្រឹកព្រហាមឡើង មេនោះពុំដឹងធ្វើដូចម្ដេច នឹងយកខ្មោចចេញអោយរួចផុតពីផ្ទះ ក៏នឹងឃើញថា «ក្នុងស្រុកនេះមានចោរ ៤ នាក់តែងតែ លបលូចអីវ៉ាន់អ្នកផងតែសព្វថ្ងៃ គ្រប់ភូមិ ដូច្នេះអញ នឹង គិតអោយចោរទាំង៤ នាក់នោះយកខ្មោចចេញពី ផ្ទះអញទៅចោលក្នុងព្រៃអោយបាន» គិតហើយ ក៏ដើរខ្ចីសំពត់ហូលអាវព្រែគេយកមកហាលជុំផ្ទះ ។ ឯចោលទាំង ៤នាក់នោះឃើញហើយគិតថា «ជើ! មេនេះមានណាស់តើ! យប់នេះ យើង នឹងទៅលួចវាអោយបានកុំខានសព្វថ្ងៃយើងស្មានតែវាក្រ » ។
មេនោះក៏ហាលសំពត់ហាលអាវព្រែនោះ លុះដល់ពេលល្ងាចយកទៅជួនគេវិញហើយយកខ្សែចងរិត រួចពាង ខ្មោចនោះអោយជាប់ ទុកអោយចោរ ចូលមកសែងយកទៅ។ ឯចោរ ៤នាក់លុះយប់ក៏បបួល គ្នាទៅលួច ចូលទៅរករបស់ទាំងនោះពុំឃើញៗ តែពាងមួយចងមាត់ចាប់បើកពុំរួច។ ចោរទាំង៤ នាក់និយាយគ្នាថា «របស់អស់នេះវាដាក់ក្នុងពាងនេះហើយ បើដូច្នេះយើងត្រូវសែងពាងនេះ»ថាហើយ ក៏នាំគ្នាសែងពាងនេះ ទៅដល់ព្រៃឆ្ងាយក៏ស្រាយលូកមើល។ អា១លូកដៃទៅត្រូវសក់ ថាវ៉ឹយសូត្រដក ដៃចេញ។ អា១លូកដៃទៅត្រូវស្លឹកត្រចៀក ត្រូវភ្នែក ច្រមុះ ស្រែកថា វ៉ឹយខ្មោចទេ ។ អា១មិនជឿក៏ ល្អដៃទៅទៀតត្រូវដើមទ្រូងដឹងថាខ្មោចមែន ក៏ស្ទះរត់ចោល ហើយខឹងណាស់ថាដ្បិតមេនោះបញ្ឆោត អោយសែងខ្មោចចោលបាន។ ចោរទាំង ៤ នាក់គិតគ្នាថា « យើងឃ្លាំមើលមេនោះបើឃើញវាដើរម្នាក់ វាត្រូវគ្នាយើងចោមរោមចាប់វាវាយអោយវារាង កុំអោយវាបញ្ឆោតយើងទៀត ។ ចួនជាថ្ងៃមួយមេនោះ ចុះទៅរកទិញអីវ៉ាន់ ដ្បិតមានសំពៅទើបនឹងមកដល់ពីស្រុកក្រៅ ។ មេនោះដើរដល់ពាក់កណ្ដាលផ្លូវ ក៏ជួបចោរទាំង ៤នាក់នេះ ចោរឃើញក៏នាំគ្នាព្រួតចាប់នឹងវាយ ហើយជេរពីរឿងដែលវាបញ្ឆោតនោះ ។
មេនោះឆ្លើយថា «ណ្ហើយអ្នក បើអ្នកវាយខ្ញុំក៏អិតប្រយោជន៍ដែរ ដ្បិតខ្ញុំទៅទារប្រាក់ពីនាយសំពៅ ដូច្នេះមក ! អញ្ជើញទៅ នឹងខ្ញុំៗ ទារប្រាក់បានចែកគ្នាចាយលេង »។
ចោរទាំង ៤ នាក់លឺថាវាទៅទារប្រាក់ដូច្នោះ ក៏ចូលចិត្តបបួលគ្នាទៅ ។ មេនោះផ្ដាំចោរទាំង ៤នាក់ថា «អស់អ្នកឈរចាំខ្ញុំនៅលើច្រាំងចុះ បើកាលណាឃើញខ្ញុំបោយដៃនោះអ្នកចុះទៅចុះ បានប្រាក់ហើយ »។ មេនោះនិយាយផ្ដាំចោរទាំង៤ នាក់ហើយ ក៏ចុះទៅសំពៅនិយាយនឹងនាយសំពៅ លក់ចោរទាំង ៤ នាក់ វាថាចោរនោះជាខ្ញុំរបស់វា ហើយចង្អុលបង្ហាញនាយសំពៅថា « នុ៎ះហ្ន៎ ! វាទាំង ៤ នាក់បើវាចុះមក ខ្ញុំឡើងទៅលើគោក សូមអ្នកចាប់វាដាក់ច្រវាក់អោយជាប់ទៅ កុំអោយវារត់រួចបាន»។ នាយសំពៅព្រមហើយសួរថា «ខ្ញុំនាងអែងទាំង ៤ នាក់លក់ថ្លៃប៉ុន្មាន ? » ។ មេនោះថា«ម្នាក់ថ្លៃ២ ណែន »។ នាយសំពៅអោយ ១ណែនកន្លះ វាក៏ព្រមលក់ ហើយចេញមកក្រៅ បក់ដៃហៅចោរទាំង ៤នាក់។ចោរទាំងនាក់គិតស្មានថា វាហៅអោយទៅយកប្រាក់ក៏នាំគ្នាចុះទៅដល់ហើយស្រាប់តែនាយ សំពៅប្រើមនុស្ស អោយចាប់ដាក់ច្រវាក់នៅបាតសំពៅទាំងអស់គ្នា។ មេនោះក៏យកប្រាក់ឡើងមក បាត់ ។បានប្រាក់ហើយមេនោះដើរវិលមកផ្ទះវិញ ដល់កណ្ដាលផ្លូវចូលចួនជាយប់ពុំហ៊ានដើរទៅទៀត ក៏ឡើងទៅដេកលើដើមឈើធំមួយ នៅប្របផ្លូវនោះ។ ឯចោរ ៤នាក់នាយសំពៅដាក់ច្រវាក់ជាប់ ហើយក៏និយាយគ្នាថា «ជើ! មេនោះហៅពេញជាប្រាជ្ញាធំវាបញ្ឆោតអោយយើង សែងខ្មោចទៅចោល ក្នុងព្រៃ ហើយឥលូវវា លក់យើងបានទៀត» ។ ចោរទាំង៤នាក់ខឹងណាស់កាច់ច្រវាក់ បាក់រត់ចេញពី សំពៅដើរឡើងមកលើ គោករត់មកទាំងយប់នោះ ចួនជាយប់យូរណាស់ក៏នាំគ្នាឡើងទៅដេកលើ ដើមឈើធំ ដែលមេនោះដេក ។ ចោរបីនាក់ឡើងដេកលើមែកដោយខ្លួន ។ ចោរម្នាក់ឡើងទៅក៏ជួបមេនោះ នៅលើចុងឈើ ។ អាចោរនោះថា « អើហងឯងស្លាប់ហើយម្ដងនេះ ហងឯងធ្លាប់តែបញ្ឆោតយើង ឥលូវហងឯងរត់ចុះបើរួច ។មេនោះលើកប្រាក់បង្ហាញ ហើយខ្សឹបថា «ណ្ហើយអ្នកកុំស្ដី កុំអោយអ្នកទាំង ៣នាក់ដឹងយើងត្រូវយកគ្នា ជាប្ដីប្រពន្ធហើយ យកប្រាក់នេះទៅ ចាយរកស៊ីស្រួលជាង អ្នកកុំធ្វើបាបខ្ញុំធ្វើអី » ។ អាចោរដូច្នេះក៏មិន ស្ដីខិតចូលទៅ ជិតលូកដៃអោប កៀកមេនោះថា «អើ ! ប្អូនឯងហៅប្រាជ្ញធំ បញ្ឆោតបងពីរដងហើយ ឥលូវបងបាននាងជាប្រពន្ ធដោយសារ ព្រេងសំណាងយើង » និយាយហើយក៏អោបថើបៗ ។ មេនោះពុំប្រកែហើយថា « ខ្ញុំក្រែង អ្នកស្រលាញ់ខ្ញុំមិនស្មោះ ឯខ្ញុំស្រលាញ់អ្នកស្មោះចិត្តមួយហើយ»។
អាចោរនោះថា «បងស្រលាញ់ស្មោះហើយនាងពុំដឹងចិត្តបងចង់អោយបងស្បថ រឺអោយបងធ្វើម្ដេច ? » ។ មេនោះថា «បើស្រលាញ់ចិត្តមួយនឹងគ្នា មានតែលិទ្ធអណ្ដាតគ្នា » ទើបមេនោះលៀនអណ្ដាតហើយ អោនទៅរកអាចោរនោះ។ឯអាចោរលិទ្ធអណ្ដាតមេនោះ ហើយលៀនអណ្ដាតអោយមេនោះលិទ្ធវិញ។ មេនោះខាំអណ្ដាតអាចោរនោះ ដាច់អស់មួយកំណាត់ ហើយច្រានទំលាក់ពីលើចុងឈើធ្លាក់ដល់ដី ស្រែកលឺតែឡុលៗ។ ឯចោរ៣នាក់គិតស្មានថា នាយសំពៅចោមចាប់ ក៏លោតពីរមែកឈើរត់ទៅហើយ ស្រែកហៅគ្នាថា «វ៉ើយគ្នាយើងរត់នាយសំពៅដេញហើយ » ។ អាចោរដែលដាច់អណ្ដាតនោះស្រែកហៅ គ្នាវាថា «មេនោះ នៅលើចុងឈើត្រូវមកចាប់ » ប៉ុន្ដែវាដាច់អណ្ដាត និយាយមិនច្បាស់លឺតែឡុលៗ គ្នាវាគិតស្មានថាគេដេញចាប់ចេះតែ រត់យកប្រាសអាយុរៀងៗខ្លួន ។
ឯមេនោះចុះពីលើចុងឈើយកប្រាក់ទៅផ្ទះអោយប្ដី នៅរកស៊ីជាមួយនឹងប្ដីជាសុខសប្បាយទៅ ។

About the Author

Nulla sagittis convallis arcu. Sed sed nunc. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

0 comments:

General